រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុកប្រចាំការ២៤ម៉ោង នៅសាលាស្រុកក្នុងឱកាសថ្ងៃឈប់សម្រាកការងារសងក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2020
  • លោក ឆឹង ង៉ែ មេឃុំកណ្តោលបានដឹកនាំក្រុមការងារឃុំសហការណ៏ជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ បានបំពងសម្លេងផ្សព្វផ្សាយស្ដីពី វិធានការបង្ការ និងពន្យល់ណែនាំពីរបៀបលាងដៃដោយប្រើទឹកសាប៊ូ អាកុល រឺជែល ជាប្រចាំព្រមទាំងចែកម៉ាស់ ខិតប័ណ្ណរបៀបលាងសំអាតដៃអោយបានត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋដើម្បីការការពារពី(ជំងឺកូវីដ ១៩)និងមានអនាមយ័ជាប្រចាំតាមខ្នងផ្ទះនីមួយៗ នៅទូទាំងភូមិ ក្នុងឃុំកណ្ដោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2020
  • លោក​ ឈេង ហៃ ​ក្រុមប្រឹក្សាឃុំអណ្តូងទឹក តំណាងឲ្យលោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំក្រុមការងារចុះប្រគល់ប័ណ្ណសមធ៌ម និងផ្ទៀងផ្ទាត់ក្នុងការដកសាច់ប្រាក់ក្នុងអំឡុងកូវិដ១៩ ដល់ខ្នងផ្ទះចំនួន១២គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2020
  • លោក ឆឹង ង៉ែ មេឃុំកណ្ដោល បានផ្តល់កាតវីងជូនស្រ្តី មានផ្ទៃពោះ ឈ្មោះ ហាក់ ស្រីពៅ អាយុ៣១ឆ្នាំ( មានទីលំនៅភូមិកណ្ដោល ឃុុំកណ្ដោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2020
  • លោក ឈេង ហៃ ក្រុមប្រឹក្សាឃុំ តំណាងឲ្យលោក ឃៀង យិង មេឃុំអណ្តូងទឹក បានផ្តល់កាតវីងជូនស្រ្តីទើបសម្រាលកូនឈ្មោះ សាន់ រ៉មី អាយុ២៦ឆ្នាំ(ទារកឈ្មោះ សាហ្វីអុី​ ស្នាវី ភេទប្រុស កើតថ្ងៃទី០៩ សីហា ២០២០) មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2020
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំក្រុមការងារ សហការជាមួយគម្រោងស្ទៀរ(STEAR) បានចុះបំពងមេក្រូផ្សព្វផ្សាយស្តីពីការរីករាលដាល​ និតិវិធីបង្ការ បិទ និងចែកខិតប័ណ្ណណែនាំ ក្នុងរយៈនៃឱកាសសងថ្ងៃសម្រាកបុណ្យចូលឆ្នាំ ដែលធ្វើឡើងចំនួនបីភូមិ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/08/2020
  • លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំអណ្តូងទឹក តំណាងឲ្យលោក ឃៀង យិង មេឃុំអណ្តូងទឹក បានអញ្ជើញចូលរួមរំលែកទុក្ខ និងសួរសយខទុក្ខគ្រួសារនៃសពលោកយាយឈ្មោះ គង់ ឈីង ត្រូវជាម្តាយបង្កើតរបស់លោក សោម សុផាន មេភូមិប្រទាល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/08/2020
  • លោក វំាង វីរះ មេឃុំតានូន ដឹកនាំក្រុមការងារឃុំ រួមនឹងសមាជិក ស.ស.យ.ក ឃុំ បាននាំយកថវិកាចំនួនសរុប ៤៣៥,០០០រៀល អង្គរ១បាវ ទម្ងន់៥០គីឡូក្រាម នឹងគ្រឿងឧបភោគបរិភោគមួយចំនួន ចូលរួមរំលែកទុក្ខបុណ្យសពឈ្មោះ រីម វឿន ត្រូវជាភរិយារបស់លោក ចែម ជួន ប្រជាការពារភូមិ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/08/2020
  • លោក ហាក់ ឡេង អភិបាលស្រុកបូទុមសារគរ ដឹកនាំក្រុមការងារ អមដំណើរលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខតាមគោលដៅ ស្ថិតនៅកក្នុង ឃុំអណ្តូងទឹក និង ឃុំកណ្ដោល ក្នុងថ្ងៃឈប់សំរាកសង នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២១ខែសីហា ឆ្នាំ២០២០

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/08/2020
  • លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ដែលប្រជាពលរដ្ឋរស់នៅអាស្រ័យផងជាក់ស្តែងយូរឆ្នាំ នៅភូមិសាស្រ្តឃុំអណ្តូងទឹក និងឃុំកណ្តោល ក្នុងមូលដ្ឋានស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/08/2020
  • លោក ហាក់ ឡេង អភិបាល នៃគណអភិបាលស្រុក និងលោក កែវ នីបូរ៉ា អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក ឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំអណ្តូងទឹក និងប្រជាការពារភូមិ សម្អាតបរិស្ថាននៅរង្វង់មូលវិថីព្រឹទ្ធាចារ្យ សាយ ភូថង និងតាមដងផ្លូវជាតិលេខ៤៨ ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/08/2020
  • រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចជុំសម្របសម្រួលនិងចុះពិនិត្យទីតាំងផ្ទាល់ដើម្បីដោះស្រាយជាមួយម្ចាស់ដីរងផលប៉ះពាល់ ក្រោមគន្លងខ្សែបញ្ជូនអគ្គីសនីតង់ស្យុង ២៣០ គីឡូវ៉ុល ស្ថិតនៅក្នុងភូមិព្រលាន ក្រោមគណៈអធិបតី ឯកឧត្តម បណ្ឌិត ប្រាំង ជលសា អគ្គនាយករង ផែនការ និងបច្ចេកទេស នៃអគ្គីសនីកម្ពុជា និងលោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្តីទី

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/08/2020