រដ្ឋបាលស្រុកបូទុមសាគរ


  • , ,

    រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី សូ ណារី និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភ កំប៉ុងស្នប់បាញ់អាគុលចំនួន ១០ កំប៉ុង និងម៉ាស៊ីនសម្លាប់មេរោគ ចំនួន០១ គ្រឿង ជូនដល់រដ្ឋបាលស្រុកសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងស្រុកបូទុមសាគរ

    រដ្ឋបាលស្រុកបូទុមសាគរ
    22/06/2021
  • , ,

    លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីសម្រចបែងចែកក្រុមការងារនៅតាមបណ្តាឃុំនីមួយៗ សម្រាប់ការចាក់វ៉ាក់សាំង កូវីដ-១៩(Covid19) ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកបូទុមសាគរ នៃខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    22/06/2021
  • , ,

    រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំចាំបាច់មួយ ក្រោមអធិបតីភាពលោក ឃៀង យិង មេឃុំអណ្តូងទឹក ស្តីពីការរៀបចំសមាសភាព ផែនការ និងផ្សព្វផ្សាយ ក្នុងទិសដៅសម្រួល ដល់ដំណើរការចាក់វ៉ាក់ស៉ាំងបង្ការជម្ងឺកូវិដ-១៩ និងការផ្សព្វផ្សាយជូនដំណឹងឲ្យបានជ្រាបដល់បងប្អូនក្នុងមូលដ្ឋានឃុំអណ្តូងទឹក

    រដ្ឋបាលស្រុកបូទុមសាគរ
    21/06/2021
  • , ,

    រដ្ឋបាលស្រុកបានបើកកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំផែនការការពារ និងរបៀបរៀបរយនៅទីតាំងដើម្បីចាក់វ៉ាក់សាំងCovid19 ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកបូទុមសាគរនៃខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    21/06/2021
  • , ,

    លោក ឆឹង ង៉ែ មេឃុំកណ្តោល បានចាត់ឱ្យលោក ឈាំង សុខ ក្រុមប្រឹក្សាឃុំកណ្តោល សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរភូមិចុះចាក់មេក្រូផ្សព្វផ្សាយពីការជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកណ្តោល

    រដ្ឋបាលស្រុកបូទុមសាគរ
    21/06/2021
  • , ,

    លោកស្រី ធូ សារឹម ជំទប់ទី២នៃ ឃុំកណ្តោលបានចុះផ្តល់កាតវីង ជូនស្រ្តីមានផ្ទៃពោះ ឈ្មោះ ហោ អេងលី អាយុ២៦ឆ្នាំ មានទីលំនៅភូមិសុវណ្ណាបៃតង

    រដ្ឋបាលស្រុកបូទុមសាគរ
    21/06/2021
  • , ,

    លោក យិន យួត ជំទប់ទី១ឃុំ តំណាងឲ្យលោក ឃៀង យិង មេឃុំអណ្តូងទឹក បានអញ្ជើញផ្តល់កាតវីង ជូនស្រ្តីមានផ្ទៃពោះ ឈ្មោះ បឿន លីដា អាយុ២៨ឆ្នាំ មានទីលំនៅភូមិជីត្រេះ

    រដ្ឋបាលស្រុកបូទុមសាគរ
    21/06/2021
  • , ,

    រដ្ឋបាលស្រុកបូទុមសាគរ រៀបចំកិច្ចប្រជុំ គណៈអភិបាលស្រុកប្រចាំខែមិថុនា ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ

    រដ្ឋបាលស្រុកបូទុមសាគរ
    21/06/2021
  • , ,

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងការិយាល័យចំណុះទាំង១៣របស់រដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារភូមិបានចូលរួមពិធីគោរពទង់ជាតិរៀងរាល់ព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍

    រដ្ឋបាលស្រុកបូទុមសាគរ
    21/06/2021
  • , ,

    រដ្ឋបាលស្រុកបូទុមសាគរ សូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ស្តីពីពេលវេលាចាក់វាក់សាំង កូវីដ-១៩(Covid19 )នៅទូទាំងស្រុកបូទុមសាគរ

    រដ្ឋបាលស្រុកបូទុមសាគរ
    20/06/2021
  • , ,

    រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូទុមសាគរ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចៅ ភិរុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូទុមសាគរ

    រដ្ឋបាលស្រុកបូទុមសាគរ
    20/06/2021
  • , ,

    រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំពិភាក្សារៀបចំផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង នៅទូទាំងស្រុកបូទុមសាគរ ក្រោមអធិបតីភាពឯកឧត្តម ម៉ក់ សារុន អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាអនុប្រធាននៃគណៈកម្មាធិការជាតិចាក់វ៉ាក់សាំងទូទាំងប្រទេស នៃក្រសួងការពារជាតិ

    រដ្ឋបាលស្រុកបូទុមសាគរ
    19/06/2021