រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាល ដោយមានការអញ្ជើញចូលពី លោក លោកស្រី អភិបាលរង លោកនាយកស្តីទី លោកនាយករងរដ្ឋបាលសាលាស្រុក នៅសាលប្រជុំ(ខ)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/09/2025
  • អនុវត្តតាមការណែនាំរបស់លោក ក្រូច បូរីសីហា អភិបាលនៃគណៈអភិបាលស្រុកនិងបានផ្តល់ជូនកូនដើមផ្កាត្របែកព្រៃជូនដល់រដ្ឋបាលឃុំកណ្ដោលលោក ហ៊ុយ សំណាង មេឃុំកណ្តោល បានចាត់ លោក អុិន ម៉េង សមាជិកក្រុមប្រឹក្សាឃុំ ដឹកនាំអាជ្ញាធរភូមិ និងមានការចូលរួមពីប្រជាពលរដ្ឋចុះដាំកូនផ្កាត្របែកព្រៃអមសងខាងផ្លូវជាតិលេខ៤៨ ដើម្បីបង្កើនសោភណ្ឌភាពតាមដងផ្លូវ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/09/2025
  • លោក ស៊ីម សុឃិន មេភូមិចម្លងគោ រួមនិងព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាការពារ ភូមិ អាចារ្យ បាននាំគ្នាធ្វើការជួសជុលផ្លូវជង្ហុកមួយចំនួន ទល់មុខសាលាមបឋមសិក្សាចម្លងគោ ឆ្ពោះទៅវត្តគិរីសាគរ(ហៅវត្តចម្លងគោ) ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ធ្វើដំណើរមក វត្តចម្លងគោ នារដូវបុណ្យភ្ជុំបិណ្ឌនេះ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/09/2025
  • លោក ហេង នាង ប្រធានបានសហការជាមួយរដ្ឋបាលឃុំកណ្តោល និងឃុំអណ្តូងទឹក ចុះបើក ប្រអប់សំបុត្រ បញ្ចេញមតិ និងបណ្តឹងតវ៉ា ចំនួន ៥ទីតាំង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    05/09/2025
  • លោក ខេង គង់ អភិបាលរងស្រុកបូទុមសាគរ តំណាងឱ្យលោកអភិបាលស្រុកបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការពារកុមារក្នុងបរិបទទេសន្តរប្រវេសន៍ និងផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការប្រមូលទិន្នន័យពលរដ្ឋធ្វើទេសន្តរប្រវេសន៍ និងកុមារក្នុងក្រុមគ្រួសារទេសន្តរប្រវេសន៍ដល់មន្រ្តី គ.រ.ប.ជ/គ.ខ.ប.ជ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    05/09/2025
  • លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/09/2025
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងស្រុកបូទុមសាគរ សូមគោរពជូនពរ លោកជំទាវ មិថុនា ភូថង ក្នុងឱកាសដ៏វិសេសវិសាលដែលលោកជំទាវត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី សូមលោកជំទាវទទួលបាននូវសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និងជោគជ័យគ្រប់ភារកិច្ច

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/09/2025
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងស្រុកបូទុមសាគរ សូមគោរពជូនពរ លោកជំទាវ ឈី វ៉ា ក្នុងឱកាសដ៏វិសេសវិសាល ដែលលោកជំទាវត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងជា អភិបាល នៃគណៈអភិបាលខេត្តកោះកុងសូមលោកជំទាវទទួលបាននូវសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីដឹកនាំអភិវឌ្ឍខេត្តកោះកុងឲ្យរីកចម្រើនបន្ថែមទៀត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    04/09/2025
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុកនិងមេឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុងពិធីប្រកាសកាន់មុខតំណែងអភិបាល នៃគណ:អភិបាលខេត្តកោះកុងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    03/09/2025
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកម្មវិធីជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក និងឃុំទាំងបួន ពីសភាពការណ៍ទូទៅជាតិ-អន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឣាយ ខន សមាជិកព្រឹទ្ធសភា នីតិកាលទី៧ ភូមិភាគ៧ និងជាឣនុប្រធានគណ:កម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/09/2025
  • លោក វ៉ន វ៉ាត មេឃុំតានូន បានដឹកនាំមេភូមិទាំងបួន ចូលរួមជាមួយ លោក ពេជ្រ សិលា អភិបាលរងស្រុក និងប្រធានក្រុមការងារស្រុកចុះមូលដ្ឋានឃុំតានូន បាននាំយកបច្ច័យ របស់លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក ចំនួន ៤០០,០០០រៀល និងថវិការបស់លោក ពេជ្រ សិលា ចំនួន ១០០,០០០រៀល សរុប ៥០០,០០០រៀល ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងវត្តសុវណ្ណតេជោ (វត្តភ្នំប្រជៀវ)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/09/2025
  • តាមការចាត់តាំងរបស់លោកមេឃុំលោក សំឡាន សិរិ ជំទប់ទី១ បានដឹកនាំក្រុមប្រឹក្សាឃុំ និងលោកមេភូមិព្រែកខ្យង ចូលរួមរំលែកមរណ:ទុក្ខគ្រួសារសពដែលបានស្លាប់ដោយសារជម្ងឺរោគាពាធ ឈ្មោះ បើន ភើង ភេទស្រីអាយុ៨៣ឆ្នាំ នឹងបាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    02/09/2025