រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក តំណាងលោកក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុក ដឹកនាំក្រុមការងារស្រុក អមដំណើរ លោកស្រី អ៊ី នារីនេត អភិបាលរងខេត្ត និងលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋជាជនពិការចំនួន ២គ្រួសារនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ក្នុងឱកាសនោះដែរលោកស្រីអភិបាលរងខេត្ត បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ រួមមានអង្ករមួយបាវ មីមួយកេះ ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ ត្រីខមួយយួរ និងថវិការមួយចំនួនផងដែរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/01/2023
  • លោកស្រី ង៉ែ ដា ជំទប់ទី១ ឃុំកណ្ដាល តំណាងអោយ លោកមេឃុំបានចូលរួមក្នុងកម្មវិធីប្រគល់រង្វាន់លើកទឹកចិត្តដល់យុវជនសកម្ម ក្រោមគម្រោង ពង្រឹងសិទ្ធិអំណាចស្រ្តីវ័យក្មេងក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈឲ្យកាន់តែមានគណនេយ្យភាព ក្រោម គណៈអធិបតី លោក ខេង គង់ នាយករដ្ឋបាលស្រុកបូទុមសាគរ លោក អុឹម សុធី នាយកប្រត្តិបត្តិរបស់អង្កការក្រុមប្រឹក្សាយុវជនកម្ពុជា YCC លោកស្រី លួង ដាវី តំណាងអង្គការអាក់សិនអេតកម្ពុជា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/01/2023
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក តំណាងលោកក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុក ដឹកនាំក្រុមការងារស្រុក ចូលរួមអមដំណើរ លោកស្រី អុី នារីនេត អភិបាលរងខេត្ត និងលោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចុះ ពិនិត្យការប្រមូលផលដំណាំកសិកម្មរបស់កសិករ នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/01/2023
  • ដោយមានការសំណូមពរពីប្រជាពលរដ្ឋក្នុងវេទិការបស់ក្រុមប្រឹក្សាខេត្តកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្ងៃនេះលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ អមដំណើរដោយលោកនាយករដ្ឋបាលស្រុក ដឹកនាំអាជ្ញាធរភូមិឃុំ បានចុះពិនិត្យផ្លូវចំនួន២ខ្សែរប្រវែង ៥៧០ម៉ែត្រ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/01/2023
  • ដោយមានការយល់ចិត្តទុកដាក់ពីសំណាក់ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានចាត់លោក នី ដារ៉ា នាយករងរដ្ឋបាលសាលាស្រុកបូទុមសាគរ ដឹកនាំក្រុមការងារស្រុកសហការជាមួយ អាជ្ញាធរឃុំកណ្ដោលចុះពិនិត្យ និងធ្វើការជួសជុលជូន មានទីតាំងនៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/01/2023
  • ដោយមានការសំណូមពរពីប្រជាពលរដ្ឋក្នុងវេទិការបស់ក្រុមប្រឹក្សាខេត្តកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់តាំងលោក សយ សុផល នាយករងរដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុកសហការ ជាមួយអាជ្ញាធរភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ចុះសិក្សាផ្លូវនិងស្ពានឆ្លងព្រែកតានង ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹកស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/01/2023
  • តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក ឈុន ចាន់ណា​ ប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថាន លោក នាង​ ពិសិដ្ឋ​ អនុប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថាន ចូលរួមជាមួយក្រុមការងារក្នុងនាមគម្រោងស្ទៀរ ចូលរួមសម្របសម្រួលក្នុងការប្រជុំក្រុមកសិករ ចំនួន ០៨គ្រួសារ ស្តីអំពីកាធ្វើផែនការផលិត ក្រុមសន្សំ ទិញ-លក់រួម នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/01/2023
  • សាលាស្រុកបូទុមសាគរ នៅសាលប្រជុំ”ខ”បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួលបញ្ហាទំនាស់ដីធ្លី រវាងឈ្មោះ យួន ហួ និងឈ្មោះ អ៊ុំ ហេង ស្ថិតនៅភូមិប្រទាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដឹកនាំកិច្ចប្រជុំក្រោមអធិបតីភាព លោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងអ្នកពាក់ព័ន្ធ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/01/2023
  • រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (៧/មករា/១៩៧៩ – ៧/មករា/២០២៣) ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារ បច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    18/01/2023
  • វេលាម៉ោង ១៥៖៣០នាទី រសៀល លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ប្រធានក្រុមប្រឹក្សាឃុំទាំងបួន បានអញ្ជើញចូលរួម ពិធីសម្ភោធទីលានផ្នូរយុទ្ធជនខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនខត្តកោះកុង នៅទីលានផ្នូរយុទ្ធជនខេត្តកោះកុង ស្ថិតនៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/01/2023
  • តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក ឈុន ចាន់ណា​ ប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថាន លោក នាង​ ពិសិដ្ឋ​ អនុប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថាន ចូលរួមជាមួយក្រុមការងារក្នុងនាមគម្រោងស្ទៀរ ចុះណែនាំពីការប្រើប្រាស់ ដាក់ ទុក ជីថ្នាំកសិកម្ម សម្អាតចម្ការ តាមដាន ត្រួតពិនិត្យ និងជួយផ្តល់បច្ចេកទេសកសិកម្មក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពដល់គ្រួសារកសិករ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/01/2023
  • លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនិវត្យជន និងអតីតយុទ្ធជនក្រុង ស្រុក នៃខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/01/2023