រដ្ឋបាលស្រុកបូទុមសាគរ


  • ដោយមានការចាត់តាំងពីលោក អភិបាលស្រុក លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ សហការជាមួយកម្លាំងឧទ្យានជាតិបូទុមសាគរ បានចុះពិនិត្យទីតាំងអនុញ្ញាតិកាយកិញកំណត់ព្រំដី ស្ថិតនៅក្នុងតំបន់កាតឆ្វៀលដោយអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ មានប្រវែងទទឹង០១ម៉ែត្រ ជម្រៅ០១ម៉ែត្រ ប្រវែងជុំវិញព្រំដី ដើម្បីការពារកុំឲ្យមានទំនាស់ព្រំដីនៅថ្ងៃក្រោយ មានទីតាំងស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    22/02/2023
  • លោក សយ សុផល នាយករងរដ្ឋបាលស្រុកបូទុមសាគរ ដឹកនាំក្រុមការងារថ្នាក់ស្រុក អាជ្ញាធរ ភូមិ ឃុំ បានចូលរួមជាមួយក្រុមហ៊ុន សាងសង់ផ្លូវជាតិលេខ៤៨ ដើម្បីចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នឹងដីចំណីផ្លូវជាតិ គឺមានចំនួន០៧គ្រួសារ ស្ថិតនៅភូមិព្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    21/02/2023
  • លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នាយករងរដ្ឋបាល ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំងបួន បានចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីសេចក្ដីណែនាំបច្ចេកទេសលើការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ជូនរដ្ឋបាលឃុំ សង្កាត់ អាណត្តិទី៥

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    21/02/2023
  • លោក តុង យ៉ាវ អភិបាលរងស្រុកតំណាង លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តកោះកុង អាណត្តិទី៣ លើកទី១ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    21/02/2023
  • លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនុប្រធានអនុសាខាកាកបាទក្រហមស្រុក តំណាងអោយ លោក ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរបានចុះសួរសុខទុក្ខ និងផ្តល់ជាអំណោយដល់គ្រួសារភ្លើងឆេះផ្ទះ ចំនួន១គ្រួសារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/02/2023
  • លោក ខេង សំខាន់ អភិបាលរងស្រុកតំណាងលោកអភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្តប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ ២០២៣

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/02/2023
  • លោកស្រី សេង ស្រីនាង មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងជាមន្រ្តីទទួលបន្ទុកកុមារតូច បានចូលរួមវគ្គសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ប្រកាសពីការកែប្រែក្លាយមត្តេយ្យសិក្សាសហគមន៍ជាឧបសម្ព័ន្ធគ្រឹះស្ថានសិក្សាសាធារណៈ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/02/2023
  • ក្រុមការងារអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ឃុំ និងស្រុក បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកានៃកម្មវិធីឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ក្រោមការសម្របសម្រួល និងហ្វឹកហ្វឺនដោយលោកគ្រូ ងិន ប៊ុនធឿន ទីប្រឹក្សាអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ខេត្ត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/02/2023
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    20/02/2023
  • លោក ខេង គង់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ សហការជាមួយខាងសហគមន៍ និងរដ្ឋបាលជលផល ដោយមានការចូលរួមពីប្រជានេសាទ បានត្រួតពិនិត្យទីតាំងស្មើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ ដោយមានការបោះបង្គោលស៊ុំក្រែងថ្មីបន្ថែមនៅក្នុងតំបន់ការពារ និងសហគមន៍ ស្ថិតនៅក្នុងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/02/2023
  • លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះផ្តល់កាតវីងជូនដល់ស្រ្តីដែលទើបសម្រាលកូនម្នាក់ដល់គេហដ្ឋាន ឈ្មោះ ង៉ូយ ណារី អាយុ២៥ឆ្នាំ ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌) ដែលមានទីលំនៅបច្ចុប្បន្ននៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីយកទៅប្រើប្រាស់តាមការណែនាំរបស់មណ្ឌលសុខភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    19/02/2023
  • លោក ខេង គង់ អភិបាលរងស្រុកតំណាងលោកអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តី និង លោកមេឃុំ លោកស្រីស្មៀនឃុំកណ្តោល អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីអំពីការរៀបចំកិច្ចការងារមួយចំនួនទាក់ទងទៅនឹងវិស័យកសិកម្ម ធនធានទឹក បរិស្ថាន និងអភិវឌ្ឍន៍ជនបទគោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីត្រៀមទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូគណ:កម្មការទី ៣ ព្រឹទ្ធសភា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/02/2023