រដ្ឋបាលស្រុកបូទុមសាគរ


  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសម្របសម្រួលបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/08/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកស្រុកបូទុមសាគរ បានប្រគល់អំពូលសូឡាដែលដំណើរការដោយពន្លឺព្រះអាទិត្យ ចំនួន១០អំពូល ជូនដល់មូលដ្ឋានកងរាជអវុធហត្ថស្រុកបូទុមសាគរ សម្រាប់ដាក់បំភ្លឺក្នុងអង្គភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/08/2023
  • លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់លើបញ្ជីឈ្មោះប្រជាពលរដ្ឋគ្រួសារបំបែកថ្មីចំនួនពីរភូមិ គឺភូមិប្រលាន និងតាំកន់ ដែលត្រូវទទួលយកដីឡូតិ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/08/2023
  • លោក ឈុន ចាន់ណា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីកសិកម្មចូលរួមសម្របសម្រួលប្រជុំក្រុមកសិករ និងចុះតាមដាន ត្រួតពិនិត្យ និងជួយផ្តល់បច្ចេកទេសដល់កសិករតាមចម្ការនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/08/2023
  • លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានសហការជាមួយមន្ត្រីគម្រោងស្ទៀរចូលរួមសម្របសម្រួលប្រជុំក្រុមកសិករ និងចុះតាមដាន ត្រួតពិនិត្យ និងជួយផ្តល់បច្ចេកទេសដល់កសិករតាមចម្ការនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/08/2023
  • លោក ស្រី អុិន សោភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលស្រុក ដឹកនាំក្រុមការងារអាហារូបត្ថម្ភកម្ពុជាស្រុកចូលរួមវគ្គតម្រង់ទិសស្ដីពី ការៀបចំផែនការ និងថវិកាហ្វឹកហ្វឺនសម្រាប់មូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/08/2023
  • លោក ពេជ្រសិលា អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំអណ្ដូងទឹក ចុះពិនិត្យទីតាំងស្នើសុំបើក ថ្នាក់បណ្ដុះបណ្ដាលជំនាញនិងភាសាបរទេសរយៈពេលខ្លីតិចជាងមួយឆ្នាំ របស់ឈ្មោះ ពេជ្រ ខេន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/08/2023
  • រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ហាក់ បូរ៉ា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក និងលោកស្រី ដែលបានឧបត្ថម្ភថវិកាចំនួន ១,០០០.០០០រៀល (មួយលានរៀលគត់) ជូនរដ្ឋបាលស្រុកសម្រាប់ទិញសម្ភារៈទ្រទ្រង់ក្នុងការសាងសង់អាគាររដ្ឋបាលថ្មីបន្ថែម សម្រាប់មន្ត្រីរាជការបំពេញការងារ និងដើម្បីបម្រើ សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/08/2023
  • លោក ពេជ្រ សិលា អភិបាលរង តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរបានបើកកិច្ចប្រជុំសម្របសម្រួលបញ្ហាដីកេរ្ត៍ម្ដាយ ស្ថិតនៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានការចូលរួមពីអាជ្ញាធរ ឃុំ និងភាគីពាក់ព័ន្ធ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/08/2023
  • រដ្ឋបាលឃុំអណ្តូងទឹក សូមគោរពជូនដំណឹងដល់ពុកម៉ែ ពូមីង បងប្អូន មានពិការភាពកាយសម្បទាទាំងអស់ ដែលរស់នៅឃុំអណ្តូងទឹកទាំងមូល ឲ្យបានជ្រាបថា៖ ក្រុមការងារជួសជុលចល័តតាមសហគមន៍ នៃមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺ នឹងចុះពិនិត្យ និងផ្តល់សេវាជួសជុលអវយវ:សិប្បនិម្មិត រណប រទេះរុញ និងផ្តល់រទេះរុញថ្មី ឈើច្រត់ផ្សេងៗ

    ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/08/2023
  • លោក គឹម ជឿង ជំទប់ទី១ និង ជំទប់ទី២ ព្រមទាំងស្មៀន បានបើកកិច្ចប្រជុំ បានធ្វើការសម្របសម្រួលបញ្ហាក្នុងគ្រួសាររបស់ប្រជាពលរដ្ឋ ក្នុងភូមិចម្លងគោ ឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/08/2023
  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាស្រុក ព្រមទាំង គណៈអភិបាលស្រុក បានចូលរួមរំលែកទុក្ខសពលោកយាយ នូច កូស អាយុ ៩៣ឆ្នាំ ត្រូវជាម្ដាយក្មេកលោក គឹម ជួន សមាជិកក្រុមប្រឹក្សាស្រុក ដែលបានទទួលមរណៈភាពដោយរោគគាពាធ៍ ស្ថិតនៅ ភូមិតាំកន់ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/08/2023