រដ្ឋបាលស្រុកបូទុមសាគរ


  • រដ្ឋបាលឃុំកណ្តោល បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានរៀបចំកិច្ចប្រជុំ ស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលប្រយុទ្ធ និងជំងឺកូវីដ១៩ និងការឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងហានិភ័យកំឡុងពេលមានសម្ពាធអតិផរណា ក្រោមគណៈអធិបតី៖ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ហ៊ុយ សំណាង មេឃុំកណ្តោល

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/08/2023
  • លោក សាង ស៊ីណេត អភិបាលស្រុករង តំណាងលោកអភិបាលស្រុកអញ្ជើញចុះពិនិត្យទីតាំងដែលរងផលប៉ះពាល់ដោយទឹកភ្លៀងធ្លាក់ខ្លាំង នៅភូមិថ្មស ឃុំថ្មស តាមការចុះពិនិត្យជាក់ស្តែង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/08/2023
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំមន្ត្រីក្រោមឱវាទភូមិ ឃុំ ចុះពិនិត្យស្ថានភាពផ្លូវ ដែលនឹងត្រូវជួសជុលបណ្តោះអាសន្ននៅទីតាំងផ្លូវដែលត្រូវទឹកហូរខ្លាំងប្រឈមនឹងការដាច់នារដូវវស្សា ព្រមទាំងកំពុងធ្វើឲ្យមានការលំបាកក្នុងការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ នៅចំនុចផ្លូវលំគ្រួសក្រហមភ្ជាប់ទៅទំនប់ទឹកប្រៃ ស្ថិតក្នុងភូមិជីត្រេះ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/08/2023
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការចុះសួរសុខទុក្ខលោកស្រី ម៉ម ហេងដានី ដែលទើបចេញពីមន្ទីរពេទ្យ (ពេទ្យជោរៃ)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/08/2023
  • រដ្ឋបាលឃុំអណ្តូងទឹក បានចុះឈ្មោះបន្ថែមជូនស្តី្រមានផ្ឌៃពោះឈ្មោះ ឡុក ចាន់វត្តី អាយុ៣២ឆ្នាំ ដែលមានជីវភាពក្រីក្រ (មានប័ណ្ណសមធម៌) ទីលំនៅបច្ចុប្បន្នភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីយកទៅប្រើប្រាស់តាមការណែនាំរបស់មណ្ឌលសុខភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/08/2023
  • ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារស្នាក់នៅមណ្ឌលសុខភាពតានូន ទទឹង ៧ម៉ែត្រ បណ្ដោយ ២៧ម៉ែត្រ ស្មើនឹង ៤បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សប្បុរសជនកូរ៉េ Rotary international district 3750

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/08/2023
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/08/2023
  • លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ តំណាងលោក ក្រូច បូរីសីហា បានបើកកិច្ចប្រជុំសម្របសម្រួល នៅសាលាឃុំថ្មស និងចុះពិនិត្យទីតាំងបង្គោលព្រំដី ដែលមានបញ្ហាជាមួយអ្នកជាប់ព្រំជាក់ស្តែង ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    12/08/2023
  • លោក ហេង នាង ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបូទុមសាគរ បានចុះបើកប្រអប់ដំបុត្រប្រមូលពាក្យបណ្ដឹងនិងពត៌មានផ្សេងៗនៅឃុំអណ្តូងទឹក ឃុំថ្មស និងឃុំតានូនជាលទ្ធផលពុំមានពាក្យបណ្តឹងទេ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/08/2023
  • លោក ឈុន ចាន់ណា ប្រធានការិយាល័យ លោកនាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន បានសហការជាមួយ បុគ្គលិកគម្រោងស្ទៀរចូលរួមសម្របសម្រួលប្រជុំក្រុមកសិករ និងចុះតាមដាន ត្រួតពិនិត្យ និងជួយផ្តល់បច្ចេកទេសដល់កសិករតាមចម្ការនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/08/2023
  • លោក ពេជ្រ សិលា អភិបាលរង នៃគណ:អភិបាលស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុកចុះធ្វើយុទ្ធនាដាក់ថ្នាំអាបេត និងផ្សព្វផ្សាយអប់រំពីជំងឺគ្រុនឈាម នៅតាមខ្នងផ្ទះក្នុងភូមិថ្មស ឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/08/2023
  • លោក ម៉េស ឈុន ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា និងអនុប្រធាន មន្រ្តីការិយាល័យ អប់រំស្រុកបានចូលរូមសិក្ខាសាលាណែនាំ ស្តីពីការប្រើប្រាស់ឧបករណ៍ KOBO សម្រាប់កម្មវិធីប្រឹក្សាគរុកោសល្យ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    11/08/2023