រដ្ឋបាលស្រុកបូទុមសាគរ


  • រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមបណ្ឌិត យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ដល់ជូនសៀវភៅ«នយោបាយដឹកនាំតាមមាគ៌ាព្រះពុទ្ធសាសនានៅកម្ពុជា»ចំនួន៣០ក្បាល សម្រាប់ជូនដល់ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការសាលាស្រុក មេឃុំ និងលោកគ្រូអ្នកគ្រូ ក្នុងស្រុកបូទុមសាគរ ដើម្បីជាមូលដ្ឋានសិក្សារៀនសូត្រ បង្កើនចំណេះដឹងបន្ថែមក្នុងការអនុវត្តការងារ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/10/2023
  • លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំស្តីពី វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/10/2023
  • លោក ឈេង ហៃ សមាជិកក្រុម្រឹក្សាឃុំ បានដឹកនាំក្រុមការងារភូមិ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអណ្ដូងទឹក បានចុះផ្សព្វផ្សាយស្ដីពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំនុច ក្នុងនោះបានលើកយកចំនុចអាទិភាពស្តីអំពីផលប៉ះពាល់នៃការប្រើ ប្រាស់គ្រឿងញៀន ជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/10/2023
  • លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុកបូទុមសាគរ និងលោក អាន ចាន់គង្គារ ប្រធានការិ.ផែនការនិងគាំទ្រឃុំសង្កាត់ បានចូលរួមកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យថ្នាក់ខេត្ត ក្រោមអធិបតីភាព បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/10/2023
  • អាជ្ញាធរភូមិថ្មស និងភូមិចម្លងគោ សហការ រួមគ្នា ចាក់ដីបំពេញជង្ហុកលើផ្លូវពីចំណុចចចំណោទ លើទួលពី ភូមិថ្មស ទៅភូមិចម្លងគោ(អូរអិល)ដែលរងការច្រោះដាច់ ពិបាកធ្វើដំណើរ ដោយសារភ្លៀងធ្លាក់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/10/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំរបស់គណៈអភិបាលស្រុក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/10/2023
  • ជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនធ្លាប់បានចុះឈ្មោះ និងទើបគ្រប់អាយុ១៨ឆ្នាំ (គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦) មេត្តាជ្រាបថា ក្រុមការងារចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ឃុំអណ្តូងទឹក នឹងចល័តចុះទៅដល់ភូមិអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    10/10/2023
  • រដ្ឋបាលឃុំអណ្តូងទឹក សហការជាមួយអង្គការសម្មភាពដៃគូរអភិវឌ្ឍន៍ បានរៀបចំកិច្ចប្រជុំរួមស្ដីពីសកម្មភាពគណនេយ្យភាពសង្គមគោលបំណងដើម្បីបង្កើតផែនការសកម្មភាពរួមរវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវា និងបង្កើតគណកម្មការតាមដាននូវផែនការសកម្មភាពរួមគណនេយ្យភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/10/2023
  • លោក ហេង  នាង ប្រធានការិយាល័យប្រជាពលរដ្ឋ ស្រុកបទុមសាគរ  បានចូលរួមវគ្គសិក្ខាសាលាស្តីពី បច្ចេកទេសស៊ើបអង្កេតបណ្តឹង និងការដាក់ឱ្យប្រើប្រាស់ប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំសាលាខេត្តកំពតរៀបចំដោយនាយកដ្ឋានមុខងារ និងធនធាន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/10/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិ ឃុំ បានចុះពិនិត្យផ្លូវលំគ្រួសក្រហម១ខ្សែរដែលមានប្រវែងប្រហែល២០០ម៉ែត្រ ទទឹង០៨ម៉ែត្រ កម្រាស់ ០.៥០ សាងសង់បាន៥០ភាគរយ និងសាងសង់បន្ដក្រោយពីដាច់ទឹកភ្លៀងនារដូវវស្សា ដែលមានទីតាំងស្ថិតនៅភូមិចំការលើ ឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/10/2023
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង១ខ្សែប្រវែង១០៧ម ទទឹង៤ម កំរាស់ ០.១២ម នៅក្នុងសាលាបឋមសិក្សាចម្លងគោ ស្ថិតនៅក្នុងភូមិចំលងគោ ឃុំថ្មស ស្រុកបូទុបសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/10/2023
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោល បានចូលរួមសហការជាមួយអង្គការសម្មភាពដៃគូរអភិវឌ្ឍន៍បើកកិច្ចប្រជុំរួមស្ដីពីសកម្មភាពអាទិភាពដែលបានព្រមព្រៀងគ្នាតាមវិស័យ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    09/10/2023