រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រី ឃុន ស្រីម៉ៅ សមាជិកក្រុមប្រឹក្សាឃុំ បានផ្តល់កាតវីងជូនដល់ស្រ្តីមានផ្ទៃពោះឈ្មោះ អ៊ូក ស៊ីណា អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌) ដើម្បីយកទៅប្រើប្រាស់តាមការណែនាំរបស់មណ្ឌលសុខភាព

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/10/2023
  • លោក ខេង គង់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ តំណាងដ៏ខ្ពង់ខ្ពស់លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្នស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ក្រោមគណៈធិបតី  លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក សេង នេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    17/10/2023
  • លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក បានសហការជាមួយ អាជ្ញាធរឃុំថ្មស ឃុំតានូន មេភូមិតានូន ចុះពិនិត្យទីតាំងផ្លូវដែលរងការខូចខាតដោយសារទឹកភ្លៀងនារដូវវស្សាក្នុងឃុំថ្មស និងឃុំតានូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/10/2023
  • លោកស្រី ង៉ែ ដា ជំទប់ទី១ ឃុំកណ្តោល បានផ្តល់កាតវីងជូនដល់ស្រ្តីមានផ្ទៃពោះ ចំនួន០២នាក់

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/10/2023
  • លោក ហេង នាង ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបូទុមសាគរ បានសហការជាមួយ លោក ហ៊ុយ សំណាង មេឃុំកណ្តោល បានចុះបើកប្រអប់សំបុត្រប្រមូលពាក្យបណ្តឹងនិងព័ត៌មានផ្សេងៗនៅក្នុងឃុំកណ្តោលចំនួន២ទីតាំង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/10/2023
  • លោក ពេជ្រ សិលា អភិបាលស្ដីទី បានប្រគល់អំពូលសរឡាដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន៥អំពូល ដែលជាអំណោយរបស់ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក ដល់វិទ្យាល័យ ហ៊ុន សែន ចំការលើ ដើម្បីដាក់បំភ្លឺ និងលម្អរ នៅក្នុងបរិវេណសាលាពេលរាត្រី ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/10/2023
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    16/10/2023
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោល បានដឹកនាំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិទាំង៥ និង មានការចូលរួមពីប៉ុស្តិ៍រដ្ឋបាលឃុំ ប្រជាការពារ នាយកសាលា លោកគ្រូ អ្នកគ្រូ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១១ឆ្នាំ ១៥តុលា ២០១២ ១៥តុលា២០២៣

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/10/2023
  • លោក អិក កួន មេឃុំថ្មស បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ កម្លាំងពលរដ្ឋបាលឃុំ អាជ្ញាធរទាំង ៥ភូមិ លោកនាយកសាលា គ្រប់សាលាចូលរួម គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ  ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ” ព្រះបរម្យរតនកោដ្ឋ គម្រប់ខួប ១១ ឆ្នាំ “១៥ តុលា ២០១២ – ១៥ តុលា ២០២៣

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/10/2023
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក កម្លាំងប្រដាប់អាវុធស្រុកទាំងបីប្រភេទ មន្រ្តីរាជការការិយាល័យ នៃរដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១១ឆ្នាំ ១៥ តុលា ២០១២ – ១៥ តុលា ២០២៣

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    15/10/2023
  • លោក ឃៀង យិង មេឃុំអណ្តូងទឹក បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការពិនិត្យបញ្ជីរឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ឃុំអណ្តូងទឹក ដោយមានវត្តមានអញ្ជើញចូលរួមពី ក្រុមប្រឹក្សាឃុំ តំណាងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមការងារចុះឈ្មោះបោះឆ្នោតឃុំ នៅសាលប្រជុំសាលាឃុំអណ្តូងទឹក។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    14/10/2023
  • លោក ខេង គង់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ តំណាងដ៏ខ្ពង់ខ្ពស់លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានចូលរួមអមដំណើរឯកឧត្តមនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងលោកជំទាវ កាន់ ចន្រ្ទា បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១៣ ក្នុងព.ស.២៥៦៧ គ.ស.២០២៣ នាពុទ្ធសីមាវត្តគិរីសាគរ(វត្តចំលងគោ)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    13/10/2023