រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិធីប្រារព្ធធ្វើនៅគល់ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/01/2024
  • លោក យិន យួត ជំទប់ទី១ បានផ្តល់កាតវីងសម្រាប់ចុះឈ្មោះបន្ថែមសមាជិកជូនដល់ស្រ្តីមានផ្ទៃពោះឈ្មោះ មឿន រ៉ា អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/01/2024
  • ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/01/2024
  • លោកស្រី អុិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក និងក្រុមការងារ បានផ្តល់គ្រឿងឧភោគបរិភោគដល់បងស្រីឈ្មោះ ហែម គន្ធា  អាយុ៣៨ ឆ្នាំ  ដែលមានជីវភាពខ្វះខាត រស់នៅ ភូមិចម្ការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    08/01/2024
  • រដ្ឋបាលស្រុកបូទុមសាគរ សូមជូនដំណឹង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបូទុមសាគរទាំងអស់អោយបានជ្រាបថា៖ រដ្ឋបាលស្រុកនឹងអនុវត្តការផ្តល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/01/2024
  • លោក ក្រូច បូរីសីហា អភិបាលស្រុក និងប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក បានចាត់លោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមស្រុក ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខស្រ្តីដែលរងចាំសម្រាលនៅមណ្ឌលសុខភាពអណ្តូងទឹកចំនួន២គ្រួសារ ១/ ឈ្មោះ សង្គម សុធាវី អាយុ១៩ ឆ្នាំ ២/ឈ្មោះ សែ គីមលាង អាយុ ៤១ឆ្នាំ ដែលមានជីវភាពខ្វះខាត បច្ចុប្បន្នមានទីលំនៅ ស្ថិតនៅភូមិចំការលើ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/01/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់ លោកស្រី អុិន សោភ័ណ្ឌ អភិបាលរងស្រុក និងលោកស្រីសាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម ចុះសួរសុខទុក្ខ អ្នកស្រី នេត ធឿន អាយុ ៣៩ឆ្នាំ បុគ្គលិកផ្នែកអនាម័យសាលាស្រុកបូទុមសាគរ ដែលគ្រោះថ្នាក់ចរាចរណ៍បង្ករដោយខ្លួនឯង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ប៉ះពាល់ក្បាល បានបញ្ជូនទៅពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត បច្ចុប្បន្នមកសម្រាក និងថែសុខភាព នៅគេហដ្ឋាន ស្ថិតនៅភូមិភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្នុងការចុះសួរសុខទុក្ខនោះផងដែរ លោកស្រីអភិបាលរងស្រុក ក៏បានពាំនាំថវិកាផ្ទាល់របស់លោកអភិបាលស្រុកចំនួន២,០០០.០០០រៀល សម្រាប់ទុកព្យាបាលជំងឺ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/01/2024
  • លោកស្រី ផៃ ទួន សមាជិកក្រុមប្រឹក្សាឃុំ ទទួលបន្ទុកកិច្ចការនារីនឹងកុមារឃុំ បាននាំយកអង្ករ មី ប្រេងឆា ទឹកត្រី ទឹកស៊ីវអុីវ និងថវិកាចំនួន១០មុឺនរៀល ចូលរួមរំលែកទុក្ខដល់គ្រួសារ.សព.ឈ្មោះ វេត វឿន ភេទប្រុស អាយុ៤៥ឆ្នាំ ដែលបានស្លាប់ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៧:៥០នាទីយប់ ដោយសារជំងឺរលាកសួត និងក្រពះពោះវៀន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    07/01/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុក ប្រចាំខែមករា ឆ្នាំ២០២៤ លើកការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/01/2024
  • លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបានបើកកិច្ចប្រជុំសម្របសម្រួល និងចុះពិនិត្យទីតាំងជាក់ស្ដែង ស្តីពីបញ្ហាការរំលោភបំពានផ្លូវដើរចូលផ្ទះ និងបង្កភាពលំបាក និងប៉ះពាល់បរិស្ថាន រវាងឈ្មោះ កាំង ចន្ទីនិងឈ្មោះ ស្រី សូរិយា ស្ថិតនៅភូមិថ្មស ឃុំថ្មសស្រុកបូទុមសាគរ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/01/2024
  • លោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចូលរួមជាមួយក្រុមការងារគម្រោងស្ទៀរ ចុះផ្ទៀងផ្ទាត់ឈ្មោះកសិករដែលធ្លាប់ចូលរួមជាមួយគម្រោងស្ទៀរ និងចុះតាមដាន ពិនិត្យ និងជួយដោះស្រាយបញ្ហារបច្ចេកទេសណែនាំកសិករអោយបាញ់ថ្នាំកម្ចាត់ដង្កូវ និងបាញ់ជីបំប៉នស្លឹកលើដំណាំត្រសក់ នៅភូមិប្រទាល ឃុំអណ្តូងទឹក

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    06/01/2024
  • លោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចូលរួមជាមួយក្រុមការងារគម្រោងស្ទៀរ ចុះផ្ទៀងផ្ទាត់ឈ្មោះកសិករដែលធ្លាប់ចូលរួមជាមួយគម្រោងស្ទៀរ និងចុះតាមដាន ពិនិត្យ និងជួយដោះស្រាយបញ្ហារបច្ចេកទេសដល់កសិករ នៅឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    05/01/2024