រដ្ឋបាលស្រុកបូទុមសាគរ


  • លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក នៅ វុទ្ធី នាយករដ្ឋបាលស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពី “ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ ២០២៤-២០២៨” ស្ថិតក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    24/04/2024
  • លោក សយ សុវណ្ណ ស្មៀនឃុំតានូន តំណាងលោកមេឃុំ បានផ្ដល់កាតវីងជូនស្ដ្រីក្រីក្រមានផ្ទៃពោះម្នាក់ឈ្មោះ  ស្រិន សម្ភាស់ អាយុ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    24/04/2024
  • លោក ទេពទ្រឹម ឈុំ តំណាងឲ្យ ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានចូលរួមជាមួយក្រុមការងាររបស់អង្គការមេត្រីអន្តរជាតិ ក្នុងការនាំមកនូវយុវតី ឈ្មោះ សាយ ចន្ធី ភេទស្រី អាយុ១៧ ឆ្នាំ ដែលអង្គការ បានទទួលមើលការខុសត្រូវថែទាំ  (ករណីជួញដូផ្លូវវភេទ) ក្នុងពេលកន្លងមក អោយមកលេងផ្ទះសួរសុខទុក្ខក្រុមគ្រួសារ មានអាសយដ្ឋាននៅភូមិ សុវណ្ណាបៃតង ឃុំ.កណ្តោល ស្រុកបូទុមសាគរខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    24/04/2024
  • លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងលោក ក្រូច បូរីសីហា សីហា អភិបាល នៃគណៈអភិបាលស្រុក បានចូលរួមកិច្ចប្រជុំលើការរៀបចំទិន្នន័យសុរិយោដីក្នុងភូមិសាស្រ្តខេត្តកោះកុងជា(Shapefiles)ដោយរួមបញ្ចូលតំបន់ការពារ តំបន់ឧទ្យាជាតិ តំបន់គម្របព្រៃឈើ តំបន់កោងកាង តំបន់ប្រភពទឹកធម្មជាតិ តំបន់ឆ្នេរសមុទ្រនិងព្រែក ក្រោមអធិបតីភាពលោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង។

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/04/2024
  • លោក យិន យួត ជំទប់ទី១ឃុំអណ្តូងទឹក បានផ្តល់កាតវីងជូនដល់ស្រ្តីមានផ្ទៃពោះ ឈ្មោះ ប៊ាប ហួ អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/04/2024
  • រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២៣ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំដើម្បីពិភាក្សាគ្នាលើរបៀបវារៈមួយចំនួន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/04/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ បានចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/04/2024
  • រដ្ឋបាលឃុំអណ្តូងទឹក បានចុះបន្ថែមសមាជិកចូលទៅក្នុងកាតវីងជូនដល់ស្រ្តីមានផ្ទៃពោះ ឈ្មោះ សុខ ភី អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌)

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/04/2024
  • លោក ហ៊ុយ សំណាង មេឃុំកណ្តោល បានដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិ នាំយកនូវថវិការបស់លោកជំទាវ សាំង សូធូការ ភរិយាឯកឧត្តម ឈឿន កុសលវិរ: ចំនួន ៤០ មុឺនរៀល ទៅជូនដល់ក្រុមគ្រួសារអ្នកជម្ងឺ ឈ្មោះ លោក ហេង ភ័ត្រា ដែលកំពុងសម្រាកព្យាបាលវះកាត់ដុំសាច់ក្នុងខួរក្បាលនៅមន្ទីរពេទ្យកាលម៉ែត

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    23/04/2024
  • លោក ក្រូច បូរីសីហា អភិបាលស្រុក ព្រមទាំងមន្រ្តីរាជការសាលាស្រុក បាននាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ នៅថ្ងៃឆ្លងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ គ.ស ២០២៤  នៅវត្តគីរីបូទុម ហៅវត្តតាអុក ស្ថិតនៅប្រទាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    22/04/2024
  • លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ព្រមទាំងមន្រ្តីរាជការ ស្ថាប័នជុំវិញស្រុក រួមទាំងបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមពិធីស្រង់ទឹកព្រះពុទ្ធរូប នៅក្នុងបរិវេណវត្តអង្គសិលាមុនី(វត្តថ្មស) នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ស្ថិតនៅភូមិថ្មស ឃុំថ្មស

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    27/04/2024
  • លោក ក្រូច បូរីសីហា អភិបាលស្រុក ព្រមទាំងមន្រ្តីរាជការសាលាស្រុក បាននាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ នៅថ្ងៃឆ្លងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ គ.ស ២០២៤ នៅវត្តអង្គសិលាមុនី ហៅវត្តថ្មស ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាលស្រុកបូទុមសាគរ
    22/04/2024