រដ្ឋបាលស្រុកបូទុមសាគរ


  • , ,

    រដ្ឋបាលឃុំអណ្តូងទឹក បានចុះឈ្មោះជូនយុវជន យុវតី គោលដៅ ១.៥លាន នាក់ មកពីគ្រួសារក្រីក្រ​ ឬងាយរងហានិភ័យ ដើម្បីសិក្សាមុខជំនាញរយះពេល៤ខែ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានចំនួន២រូប៖១/.ឈ្មោះ នឿន ចំពូ ភេទស្រី អាយុ២៥ឆ្នាំ ជំនាញ សេវាកម្មសំអាង អាស័យដ្ឋានភូមិតាមាឃ ឃុំអណ្តូងទឹក២/.ឈ្មោះ សុខ ភេង ភេទប្រុស អាយុ២៤ មុខជំនាញ សេវាកម្មកាត់សក់បុរស អាស័យដ្ឋានភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

    រដ្ឋបាលស្រុកបូទុមសាគរ
    29/05/2024
  • , ,

    លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុក បានបើកកិច្ចប្រជុំសម្របសម្រួល បណ្ដឹងអន្តរាគមន៍របស់ធនាគារខេប៊ីប្រាសាក់ ក.ម សាខាអណ្ដូងទឹក ពាក់ព័ន្ធជាមួយកូនបំណុល ដែលពុំទាន់បានបង់ប្រាក់ចំនួន៨ខែ ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង នៅសាលាស្រុកបូទុមសាគរសាលអគារ”ខ”

    រដ្ឋបាលស្រុកបូទុមសាគរ
    29/05/2024
  • , ,

    លោក វ៉ន វ៉ាត មេឃុំតានូន បានផ្តល់ប័ណ្ណសមធម៍ ជូនស្រ្តីគ្រួសារក្រីក្រ ចំនួន ០៣គ្រួសារ១. ឈ្មោះ សែម រឹម មានអាយុ ៦០ឆ្នាំ ២.ឈ្មោះ តេង នួន មានអាយុ ២៨ឆ្នាំ៣.ឈ្មោះ ស្រឿន ចិត្រា អាយុ២១ឆ្នាំ មាន ទីលំនៅស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន នឹងបានផ្តល់កាតវីងជូនស្ដ្រីក្រីក្រមានផ្ទៃពោះម្នាក់ឈ្មោះ តេង នួន មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។

    រដ្ឋបាលស្រុកបូទុមសាគរ
    29/05/2024
  • , ,

    លោក ឌី ចាន់រ៉ា មេភូមិប្រទាល បានចូលរួមរំលែកមរណៈទុក្ខ និងនាំយកបច្ច័យចំនួន១០ម៉ឺនរៀលរបស់រដ្ឋបាលឃុំ ជូនដល់ក្រុមគ្រួសារសពលោក សយ សៀន អាយុ៣៩ឆ្នាំ ដែលបានទទួលមរណៈភាពកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដោយជំងឺគាំងបេះដូង មានទីលំនៅបច្ចុប្បន្នភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    រដ្ឋបាលស្រុកបូទុមសាគរ
    29/05/2024
  • , ,

    លោក ហាន់ ជាប ស្មៀនឃុំថ្មស និងអាជ្ញាធរភូមិស្រែថ្មី ព្រមទាំងលោកនាយកសាលាបានជួបម្ចាស់ជំនួយ លោក គីម ថេអ៉ីល ក្រុមមេតូឌីសថ្មស ដែលជួយសាងសង់បណ្ណាល័យសាលាបឋម សិក្សាស្រែថ្មី ១ខ្នង មានទំហំ ៨៤ ម៉ែត្រ ដែលមានសារប្រយោជន៍សម្រាប់សិស្សានុសិស្ស ហើយ អគារនេះ គ្រោងនិងសាងសង់នាពេលដ៏ខ្លីខាងមុខនេះ

    រដ្ឋបាលស្រុកបូទុមសាគរ
    29/05/2024
  • , ,

    រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២៤ អាណត្តិទី៥ ឆ្នាំ២០២៤ ប្រចាំខែឧសភា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ

    រដ្ឋបាលស្រុកបូទុមសាគរ
    29/05/2024
  • , ,

    លោក ហេង នាង ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបូទុមសាគរបានចុះបើកប្រអប់សំបុត្រប្រមូលពាក្យបណ្តឹងនិង ព័ត៌មានផ្សេងៗ នៅឃុំអណ្តូងទឹចំនួន ពីរទីតាំងទី១ស្ថិតនៅខ្លោងទ្វារមុខសាលាស្រុក និងទីតាំងទី២មុខខ្លោងទ្វារសាលាឃុំអណ្តោងទឹក ជាលទ្ធផលពុំមានពាក្យបណ្តឹងទេ

    រដ្ឋបាលស្រុកបូទុមសាគរ
    27/05/2024
  • , ,

    លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍លទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ ដើម្បីត្រៀមឆ្លងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាស្រុកនាពេលខាងមុខ

    រដ្ឋបាលស្រុកបូទុមសាគរ
    27/05/2024
  • , ,

    លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយធ្វើតេស្តរកសារធាតុញៀននៅរដ្ឋបាលស្រុកបូទុមសាគរ ដែលមានការចូលរួមពីលោកនាយក លោកនាយករង លោកប្រធាន អនុប្រធាន និងមន្ត្រី មន្ត្រីកិច្ចសន្យា នៃរដ្ឋបាលសាលាស្រុក ស្មៀនឃុំ

    រដ្ឋបាលស្រុកបូទុមសាគរ
    27/05/2024
  • , ,

    លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមជាមួយមន្រ្តីបច្ចេកទេសខេត្ត ចុះវាយតម្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឆ្នាំ២០២៤ ឃុំអណ្តូងទឹក មាន០៣ខ្សែ ប្រវែង ៧,៦១០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ១៥០ ម.មនិងសាងសង់លូមូលកាត់ផ្លូវទោល៧កន្លែង អង្កត់ផ្ចិត៦០០ម.ម ប្រវែង៦ម៉ែត្រ ស្ថិតនៅភូមិតាមាឃ ភូមិប្រទាល និងភូមិតាអ៊ក រួមទាំងស្លាកសញ្ញាគម្រោង១កន្លែង សម្រេចបាន១០០%

    រដ្ឋបាលស្រុកបូទុមសាគរ
    27/05/2024
  • , ,

    លោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងលោក អភិបាលស្រុកបានដឹកនាំ ក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ ចូលរួមជាមួយក្រុមការងារប្រពន្ធ័នៃមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកោះកុង ចុះពិនិត្យទីតាំងកាយកិញកំណត់ព្រុំដីដែលមានបណ្តោយប្រវែង១០០ម៉ែត្រទទឹង៤ម៉ែតរបស់លោក ឈេង ឆិ ប្រជាពលរដ្ឋ នៅភូមិជីមាល ឃុំអណ្តូងទឹក

    រដ្ឋបាលស្រុកបូទុមសាគរ
    27/05/2024
  • , ,

    រដ្ឋបាលឃុំកណ្ដោល បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២៤ឆ្នាំទី២ អាណត្តិទី៥ ឆ្នាំ២០២៤ ក្រោមអធិបតីភាព  លោក ហ៊ុយ សំណាង មេឃុំកណ្ដោល និងជាប្រធានអង្គប្រជុំ

    រដ្ឋបាលស្រុកបូទុមសាគរ
    27/05/2024