រដ្ឋបាលខេត្តកោះកុង
Koh Kong Provincial Administration
ទំព័រដើម
អំពីស្ថាប័ន
ប្រវត្តិខេត្ត
រចនាសម្ព័ន្ធរដ្ឋបាលខេត្ត
ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត
មន្ទី-អង្គភាពជុំវិញខេត្ត
សេវារដ្ឋបាល
សម្រាប់ធុរៈកិច្ច (G2B)
សម្រាប់ប្រជាពលរដ្ឋ (G4C)
ព្រឹត្តិការណ៍ព័ត៌មាន
ព្រឹត្តិការណ៍
ព័ត៌មានថ្នាក់ខេត្ត
ព័ត៌មានថ្នាក់ក្រុង-ស្រុក
បទដ្ឋានគតិយុត្ត
សក្តានុពលវិនិយោគ
ស្ថានភាពទូទៅ
រដ្ឋបាលខេត្តកោះកុង
លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពង្រឹង ក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារ។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
25/02/2020
នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ដឹកនាំមន្ត្រីក្រោមឱវាទ សរុបចំនួន ១២ នាក់ ចូលរួមប្រជុំ ស្ដីពីការពង្រឹងការអនុវត្តច្បាប់ និងរបៀបរបបការងារ ខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលព្រៃឈើ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅខណ្ឌរដ្ឋបាលព្រៃឈើកោះកុង ក្រោមអធិបតីភាព លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
25/02/2020
នៅចំនុចខ្សាច់ស ភូមិព្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុក និងកំលាំងសម្ថកិច្ចស្រុក ឃុំ ភូមិ បានចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាង ៣៨ គ្រួសារ រស់នៅសងខាងតាមផ្លូវទៅឃុំជីផាត ដើម្បីស្តាប់កង្វល់ បញ្ហាប្រឈម និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
25/02/2020
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង អ.ហ.ក.ក តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ អ.ហ.ក.ក បានដឹកនាំមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុក ស្នាក់ការ ចំនួន១៧៩នាក់ (នាយទាហាន ១២៨ នាក់ នាយ ទាហានរង និងពលអាវុធហត្ថខេត្តកោះកុងចំនួន៥១ នាក់ក្នុងនោះ នារី ០៩ នាក់ ) បានចូលរួមស្តាប់អនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិ ស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជម្ងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (ខូវិដ_19) និងការព្យួរភាពអនុគ្រោះពន្ធលើទំនិញមួយចំនួនក្រោមកម្មវិធី ទំនិញគ្រប់មុខ លើកលែងអាវុធ (EBA) នៅវិមានសន្តិភាព រាជធានី ភ្នំពេញ។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
25/02/2020
លោក យន សំណាង មន្ត្រីការិយាល័យផលិកម្ម និងបសុព្យាបាល លោក ខាត់ ពេជ្រ មន្ត្រីការិយាល័យផលិកម្ម និងបសុព្យាបាលប្រចាំស្រុកបូទុមសាគរ លោក អ៊ុច សុភា មន្ត្រីការិយាល័យផលិកម្ម និងបសុព្យាបាលប្រចាំស្រុកស្រែអំបិល បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់កសិករចិញ្ចឹមសត្វលក្ខណៈគ្រួសារ នៅភូមិសុវណ្ណាប៉ែតង ឃុំកណ្ដោល ស្រុកបូទុមសាគរ មានអ្នកចូលរួមចំនួន ២៥ នាក់ ស្រី ០៥ នាក់។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
25/02/2020
លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ លោក ង៉ែត ហុង មន្រ្ដីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល បានសហការជាមួយអង្គការ Save the Children អង្គការ iDE នៃគម្រោង Steer បានចូលរួមពង្រឹងសមត្ថភាពបន្ថែមក្នុងវគ្គបណ្ដុះបណ្ដាលអំពីផលិតកម្មដំណាំត្រសក់ នៅភូមិជីខ និងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល មានកសិករចូលរួមចំនួន ២១ នាក់ ស្រី ១៥ នាក់។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
25/02/2020
លោក គង់ មិនា អនុប្រធានការិយាល័យ កសិ.ឧស្សាហកម្ម លោក ញឹម សារុន អនុប្រនធាការិយាល័យកៅស៊ូ និងលោក ឈុន ចាន់ណា និងលោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានប្រចាំស្រុកបូទុមសាគរ និងរួមសហការជាមួយអង្គការ Save the children and IDE របស់គម្រោង STEER បានចូលរួមពង្រឹងសមត្ថភាពបន្ថែមក្នុងវគ្គបណ្តុះបណ្តាលអំពីផលិតកម្មដំណាំបន្លែលើដំណាំត្រសក់ នៅភូមិកណ្តាល ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនេះដែរមានអ្នកចូលរួមពីលោក មេប្រធានភូមិ អនុប្រធានភូមិ ក្រុមប្រឹក្សាឃុំ និងប្រជាកសិករប្រមាណ ២៥ នាក់។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
25/02/2020
មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្មប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារប្រចាំខែមីនា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំមន្ទីរពាណិជ្ជកម្ម។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
25/02/2020
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ស្រុកថ្មបាំង បានបើកកិច្ចប្រជុំ ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការដឹកនាំដោយ លោកស្រី ង៉ែត ចិន្តា អនុប្រធាន គ.ក.ស.ក ស្រុក ដោយមានសមាសភាពចូលរួម ១៥ នាក់ ស្រី ៧ នាក់។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
25/02/2020
លោក ចាន់ រដ្ឋា ប្រធានការិយាល័យ អប់រំ យុវជន និងកីឡាក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារមន្ត្រីក្រោមឱវាទ ដើម្បីចុះពិនិត្យតាមដាន និងវាយតម្លៃការរៀន បង្រៀន នៅសាលាបឋមសិក្សា យុទ្ធ ភូថង ព្រែកស្វាយ។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
25/02/2020
លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមចែកកៅអី និងថវិកាមួយចំនួន ជូនដល់សិស្សមត្តេយ្យ នៅសាលាបឋមអង្គរភ្នំខ្លុង។
ព័ត៌មានថ្នាក់ក្រុង-ស្រុក
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
25/02/2020
លោក ខៀវ ផន ប្រធានការិយាល័យ គណនេយ្យ សម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ និងក្រុមការងារការិយាល័យជំនាញមន្ទីរ បានដឹកនាំការប្រជុំណែនាំ ស្តីពី ការគ្រប់គ្រងថវិកាតាមប្រព័ន្ធអេឡិចត្រូនិច ជាមួយនាយកសាលាក្នុងស្រុក និងមន្ត្រីទទួលបន្ទុកគណនេយ្យ តាមសាលារៀន នៅវិទ្យាល័យហ៊ុន សែន ត្រពាំងរូង។
ព័ត៌មានថ្នាក់ខេត្ត
,
ព័ត៌មានថ្មីៗ
,
ព្រឹត្តិការណ៍
រដ្ឋបាលខេត្តកោះកុង
25/02/2020
Posts pagination
ពីមុន
1
…
35
36
37
…
249
បន្ទាប់