រដ្ឋបាល​ខេត្ត​កោះកុង


  • លោក សុខ ភិរម្យ ប្រធានក្រុមសីស្លាប ព្រមទាំង លោក លោកស្រីអនុប្រធាន និងសមាជិកក្រុមសីស្លាបខេត្តកោះកុង បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម រួន សិង្ហផាន់ គេហដ្ឋាន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទី និង លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព លោកប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការសាលាខេត្ត បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម រួន សិង្ហផាន់ គេហដ្ឋាន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញជួបជុំអាណាព្យាបាលសិស្ស នៅ តំបន់ចុងពយ អាជីវករ អ្នកក្នុងផ្សារ តៀមកាហ្វេ ….ដែលមានកូនរៀននៅវិទ្យាល័យថ្មស ដើម្បីដោះស្រាយការលំបាក និងជាឧបសគ្គ ក្នុងការរៀនសូត្រ និងរាយការណ៍ជូនលោកមេឃុំថ្មស ស្តីពីការផ្សាយបំផ្លើសខុសពីការពិត នៅវិទ្យាល័យថ្មស។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញ ចុះត្រួតពិនិត្យការធ្វើតេស្តប្រចាំខែកុម្ភ: វិទ្យាល័យថ្មស និងត្រួតពិនិត្យអគារសិក្សាទ្រុឌទ្រោមខ្លាំងចំនួន២ខ្នង១០បន្ទប់ នៅសាលាបឋមថ្មស ដើម្បីស្វែងសប្បុរសជន និងលើកសំណើទៅក្រសួងអប់រំ ដើម្បីដោះស្រាយបន្ទាន់ ជាមួយចូលពិនិត្យមើលថ្នាក់មត្តេយ្យធនធានថ្មស។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • ក្រុមការងារចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំច្រកព្រំដែនអន្តរជាតិចាំយាម បានធ្វើការពិនិត្យកំដៅ ជូនភ្ញៀវដែលឆ្លងកាត់ព្រំដែន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • លោក សេង សុធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញជួបជុំអាណាព្យាបាលសិស្ស នៅភូមិស្រែថ្មី ដែលមានកូនរៀននៅវិទ្យាល័យថ្មស ដើម្បីដោះស្រាយការលំបាក និងជាឧបសគ្គ ក្នុងការតៀនសូត្រ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • លោក សំ សមអុល អនុប្រធានការិយាល័យ យុវជន និងកីឡាស្រុកកោះកុង ចូលរួមប្រជុំ ជាមួយមាតាបិតាសិស្ស ស្តីពីការធ្វើបច្ចុប្បន្នភាពឡើងវិញ ពីតួនាទីភារកិច្ច របស់ក្រុមប្រឹក្សាកុមារ សហគមន៍ ស្របតាមបច្ចេកទេស ក្នុងការដឹកនាំ និងគ្រប់គ្រង របស់នាយក នៅសាលាបឋមសិក្សាកោះស្រឡៅ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២០ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ”ទីក្រុងស្អាតៈ ទីក្រុងដែលមានវិថីម្ហូមអាហារស្អាត”

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/02/2020
  • ការពារខ្លួនអ្នក និងអ្នកដទៃពីការឆ្លងជំងឺ ខូវីដ១៩

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានប្រគល់អាវកាក និងអំពូលពិលក្រហម ជូនដល់កំលាំងប្រជាការពារភូមិថ្មស ដើម្បីមានភាពងាយស្រួលបំពេញការងារពេលយប់ ក្នុងការរក្សាភូមិឃុំ មានសុវត្ថិភាព និងការចូលរួមពីលោក អិក កួន មេឃុំថ្មស។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកម្មកសិកម្ម លោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ឈុន ផុន អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រចាំស្រុកថ្មបាំង និងរួមសហការជាអង្គការសង្គ្រោះកុមរា និងអង្គការ iDE របស់គម្រោងស្ទៀរ បានចូលរួមពង្រឹងសមត្ថភាពបន្ថែមក្នុងវគ្គបណ្ដុះបណ្ដាលអំពីផលិតកម្មដំណាំបន្លែលើដំណាំត្រសក់ នៅសាលារៀនបឋមសិក្សាជីផាត ឃុះជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនេះដែរមានអ្នកចូលរួមពីលោកមេភូមិ លោកជំទប់ឃុំទី២ លោកគ្រូសាលាបឋមសិក្សាជីផាត និងប្រជាពលរដ្ឋចំនួន ០៥ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020
  • លោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រទើប នឹងសម្រាលឈ្មោះ ឆេង ខន អាយុ៣២ ឆ្នាំរស់នៅភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង បច្ចុប្បន្នកំពុងសម្រាក នៅមណ្ឌលសុខភាពអណ្ដូងទឹក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    27/02/2020