រដ្ឋបាល​ខេត្ត​កោះកុង


  • រដ្ឋបាលឃុំថ្មស ស្រុកបូទុមសាគរ បានចុះផ្តល់សំបុត្រកំណើត និងបើកគណនីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនលោកស្រី ទួន ធី ដល់លំនៅឋានស្ថិតក្នុងភូមិ ថ្មស ដែលទើបនិងសម្រាល ក្រោមការដឹកនាំដោយ លោក អិក កួន មេឃុំថ្មស និងមានការចូលរួមពី កិច្ចការនារីឃុំ ស្មៀន ព្រមទាំងលោក ប្រធានមណ្ឌលសុខភាពថ្មស។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • កម្លាំងជំនាញផ្នែកគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលស្រុកកោះកុង ដឹកនាំដោយ លោកវរ:/ត្រី រ៉ឹក ភេង អធិការរង សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាតៃក្រោម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង ចុះធ្វើការណែនាំអំពីរបៀបរាយការណ៍ថ្មីតាមប្រព័ន្ធទំនើប FPCS របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចំនួន ៤ គោលដៅគឺ ឃុំតាតៃក្រោម ស្រុកកោះកុង ១.Tatai resort and Marina និងឃុំត្រពាំងរូង ស្រុកកោះកុង ១/green home stay ២/ LYLY home stay ៣/Eco Trapeangrung

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    04/03/2020
  • លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោកប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យក្រោមឱវាទមន្ទីរ និងលោកប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានតាមស្រុកគោលដៅចំនួន ០៥ រូប ស្រុកថ្មបាំង ចំនួន ០១រូប ស្រុកស្រែអំបិលចំនួន ០២រូប និងស្រុកបូទុមសាគរចំនួន ០២រូប បានចូលរួមក្នុង វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាព និងបច្ចេកទេសក្នុងការប្រមូលផលលើដំណាំបន្លែ(ដំណាំត្រសក់)។ ដែលសហការជាមួយអង្គការ Save the children និងអង្គការ IDE របស់គម្រោង STEER។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅការិយាល័យសង្រ្គោះកុមារខេត្តកោះកុង ស្ថិតនៅក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • មន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានបន្តចុះពិនិត្យ និងចែកសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈ ក្នុងក្រុងខេមរភូមិន្ទ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកកិច្ចប្រជុំ ស្តីពីការសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមក្រុមការងារស្រុក អាជ្ញាធរភូមិ ឃុំ និងអ្នកពាក់ព័ន្ធសរុប ចំនួន ១៣ នាក់ ស្រី ១ នាក់។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោក ហាសាន់ អារ៉ាហ្វាត មន្រ្តីការិយាល័យគ្រប់គ្រងអាជីវកម្ម នៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានផ្តល់ប្រឹក្សាយោបល់ ក្នុងការចុះបញ្ជីពាណិជ្ជកម្ម ដល់ក្រុមហ៊ុនបើកថ្មី ចំនួន ០១ ក្រុមហ៊ុន។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោក លី ច័ន្ទរាសី អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំក្រុមការងារចុះពិនិត្យ និងសិក្សាស្រាវជ្រាវករណីទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋ ៨០ គ្រួសារ ជាមួយឈ្មោះ សេង យៀង និងឈ្មោះ ង៉ូវ ដូឃីន ស្ថិតក្នុងនៅភូមិនាពិសី ឃុំជីខក្រោម នៅសាលាឃុំឃីខក្រោម។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ នៃរដ្ឋបាលស្រុកបូទុមសាគរ បានសហការអាជ្ញាធរឃំុអណ្តូងទឹក និងមន្ត្រីការិយាល័យភូមិបាលស្រុក ចុះធ្វើការណែនាំប្រជាពលរដ្ឋ នៅចំណុចវិហារខ្មែរឥស្លាម ស្ថិតក្នុងភូមិអណ្តូងទឹក មកសុំច្បាប់ចាក់ដី ដែលមានម្ចាស់ឈ្មោះ យ៉ា ផល្លី ហើយគាត់ក៏បានយល់ព្រមមកសុំច្បាប់តាមការណែនាំរបស់អាជ្ញាធរស្រុក ឃុំ នឹងភូមិ។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាង ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤) និងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) របស់រដ្ឋបាលខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត និងអ្នកពាក់ព័ន្ធនានា។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យវឌ្ឍនភាពការងារដោះស្រាយវិវាទដីធ្លី ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានដឹកនាំក្រុមការងារ ដែលមានការិយាល័យ ដនសភ ស្រុក សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ ចុះពិនិត្យការចាក់បំពេញអាចម៍ដី ចំណីព្រែកដោយម្ចាស់ដីឈ្មោះ សោម សុដេត និងប្រពន្ធឈ្មោះ អ៉ិន សុផាន់ដារី ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020
  • លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីបើកសន្និបាតសុខាភិបាលលើកទី៤១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល (នៅរាជធានីភ្នំពេញ)។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    03/03/2020