លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោកប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យក្រោមឱវាទមន្ទីរ និងលោកប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានតាមស្រុកគោលដៅចំនួន ០៥ រូប ស្រុកថ្មបាំង ចំនួន ០១រូប ស្រុកស្រែអំបិលចំនួន ០២រូប និងស្រុកបូទុមសាគរចំនួន ០២រូប បានចូលរួមក្នុង វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាព និងបច្ចេកទេសក្នុងការប្រមូលផលលើដំណាំបន្លែ(ដំណាំត្រសក់)។ ដែលសហការជាមួយអង្គការ Save the children និងអង្គការ IDE របស់គម្រោង STEER។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅការិយាល័យសង្រ្គោះកុមារខេត្តកោះកុង ស្ថិតនៅក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។
ប្រភព : មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង