រដ្ឋបាល​ខេត្ត​កោះកុង


  • លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលអំពីសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដល់មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ក្រុង ស្រុក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/12/2019
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ប្រធាន និង អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅស្រុកកោះកុង ខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/12/2019
  • កម្លាំងគណៈបញ្ជាការឯកភាពក្រុងខេមរភូមិន្ទ ចុះត្រួតពិនិត្យពង្រឹងច្បាប់ ចរាចរណ៍ផ្លូវគោក ទៅលើម៉ូតូ និងរថយន្តគ្មានស្លាកលេខ និងការដឹកលើសទម្ងន់ ក្នុងក្រុងខេមរភូមិន្ទ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/12/2019
  • កិច្ចប្រជុំដើម្បីរៀបចំការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/12/2019
  • កិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ ប្រចាំខែធ្នូ ឆ្នាំ២០១៩ ស្រុកមណ្ឌលសីមា

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/12/2019
  • លោក ខេង គង់ នាយករងរដ្ឋបាល សាលាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារចំរុះ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ និងសមាជិកភូមិ ដើម្បីចុះពិនិត្យទីតាំង និងហាមឃាត់ការចាក់បំពេញអាចម៍ដី នៅភូមិចម្លងគោ ឃុំថ្មស ដែលបងប្អូនប្រជាពលរដ្ឋ មិនបានសុំច្បាប់ពីអាជ្ញាធរ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/12/2019
  • លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០១៩ និងរាយការណ៍ពីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី២៨ ដែលលោកបានអញ្ជើញចូលរួមកន្លងមក ព្រមទាំងចែកប័ណ្ណសរសើរ របស់ក្រសួងធម្មការ និងសាសនា ដល់មន្ត្រីដែលបានខិតខំបំពេញការងារកន្លងដោយយកចិត្តទុកដាក់ផងដែរ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/12/2019
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខត្តកោះកុង បានផ្តល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    20/12/2019
  • លោក សៀង កក្កដា អភិបាលស្តីទីក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួម ជាគណៈអធិបតី ក្នុងការដេញថ្លៃគម្រោងប្រចាំឆ្នាំ២០១៩ នៅសាលាសង្កាត់ ដងទង់ ដេញថ្លៃបានទៅខាងក្រុមហ៊ុន ទឹម រិនរតនៈ ក្នុងតម្លៃ ៨៩,៣៣៥,០០០ រៀលគត់

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/12/2019
  • រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំកិច្ចសំណេះសំណាល ជាមួយបងប្អូនអាជីវករលក់ដូរ ក្នុងផ្សារអណ្ដូងទឹក ក្រោមអធិបតី លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុក ដោយមានការអញ្ជើញចូលរួម ក្រុមការងារគណៈកម្មការគ្រប់គ្រងផ្សារ លោកជំទប់ទី១ ឃុំអណ្ដូងទឹក និងបងប្អូនអាជីវករលក់ដូរ ក្នុងផ្សារអណ្តូងទឹក។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/12/2019
  • សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានប្រារព្ធទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន» ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តកោះកុង សមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ-មន្ត្រី សាខា កក្រក ខេត្តកោះកុង អនុសាខាកក្រក ក្រុងខេមរភូមិន្ទ អ្នកស្ម័គ្រចិត្ត សរុបប្រមាណ ៤៥នាក់ នៅសាលប្រជុំមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង។

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/12/2019
  • រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោក កុក សំអាន ប្រធានក្រមប្រឹក្សាក្រុង និងលោក សៀង កក្កដា អភិបាលស្តីទីក្រុងខេមរភូមិន្ទ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    19/12/2019