រដ្ឋបាល​ខេត្ត​កោះកុង


  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងាររួមមាន នាយកឧទ្យានជាតិបូទុមសាគរ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក មេឃុំអណ្ដូងទឹក មេភូមិជីមាល ចុះពិនិត្យទីតាំងដី ដើម្បីស្នើសុំធ្វើទីលានចាក់សំរាម ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    29/12/2019
  • លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសាលាខេត្ត បានអញ្ជើញដឹកនាំសមាជិក ចុះសួរសុខទុក្ខលោកស្រី អ៊ូច សូណែត សមាជិក ស.ស.យ.ក ដែលបានសម្រាលបុត្រ នៅមន្ទីរពេទ្យខេត្តកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    29/12/2019
  • សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១០ នាក់ ស្រី ៦ នាក់ សហការ ជាមួយអាជ្ញាធរក្រុងខេមរភូមិន្ទ ដឹកនាំដោយលោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុង នគបាលចរាចរណ៍ យុវជន ស.ស.យ.ក បានចុះអប់រំផ្សព្វផ្សាយផ្ទាល់ ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅចំណុចផ្លូវកែងចំនួន២កន្លែងក្នុងក្រុងខេមរភូមិន្ទ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    29/12/2019
  • លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីរាជការសាលាស្រុក រៀបចំតុបតែងភ្លើងលម្អ អបអរត្រៀមទទួលឆ្លងឆ្នាំថ្មីចូលឆ្នាំសកល ២០២០ នៅមុខសាលាស្រុកបូទុមសាគរ ត្រៀមទទួលភ្ញៀវជាតិ និងអន្តរជាតិ ដែលឆ្លងកាត់ស្រុកបូទុមសាគរ ទៅទីរួមខេត្តកោះកុង ដើម្បីចូលរួមសប្បាយអបអរ ក្នុងឱកាសឆ្លងឆ្នាំថ្មីឆ្នាំសកល២០២០

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    29/12/2019
  • អភិបាលខេត្តកោះកុង ស្វាគមន៍ភ្ញៀវទេសចរជាតិមកកម្សាន្តតាមរមណីយដ្ឋានធម្មជាតិល្បីៗ នៅខេត្តកោះកុង ក្នុងឱកាសឆ្លងឆ្នាំសកលនាពេលខាងមុខ និង ទទួលយកភាពរីករាយក្នុង កម្មវិធីប្រគុំតន្រ្តីឆ្លងឆ្នាំសកល ឆ្នាំ២០២០

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    29/12/2019
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សមាជិកគណៈអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែរសម្រួលសមាសភាព គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកស្រែអំបិល និងឃុំទាំង៦ នៃស្រុកស្រែអំបិល ខេត្តកោះកុង នៅស្រុកស្រែអំបិល

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/12/2019
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមជាមួយគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធទាំងបី ការិយាល័យជំនាញ ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងយុវជនកាកបាទក្រហមស្រុក ចុះសម្អាតអនាម័យនៅតាមដងផ្លូវជាតិលេខ៤៨ ចាប់ពីគល់ស្ពានអណ្តូងទឹក រហូតដល់រង្វង់មូលវិថីសាយភូថង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/12/2019
  • លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជួបសំណេះសំណាល ជាមួយភ្ញៀវទេសចរ ជនជាតិចិន ដែលអញ្ជើញមកកំសាន្ត ក្នុងទឹកដីខេត្តកោះកុង

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/12/2019
  • វេទិកាអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ”ខ្ញុំ ❤ ️កោះកុង” “បរិស្ថានស្អាតដើម្បីទេសចរណ៍ ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍ សូមឆ្លើយថាទេចំពោះគ្រឿងញៀន ” រួមគ្នាបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍

    , , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/12/2019
  • លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ អាជ្ញាធរឃុំអណ្ដូងទឹក និងមេភូមិជីមាល ចុះពិនិត្យមើលទីតាំងដែលបិតផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ ចំណុចវត្តចាស់ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយបានដោះស្រាយបើកផ្លូវជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅមកដូចធម្មតា

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/12/2019
  • មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ក្នុងខត្តកោះកុង បានផ្តល់សេវា ជូនស្ត្រីក្រីក្រមានផ្ទៃពោះមុន និងក្រោយសំរាល

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/12/2019
  • ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋានថា មានប្រជាពលរដ្ឋក្រីក្រ ហើយពិការ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញដឹកនាំអាជ្ញាធរឃុំថ្មស និងមេភូមិចម្លង ចុះសួរសុខទុក និងនាំយកអំណោយចែកប្រជាពលរដ្ឋក្រីក្រ ចំនួន ៤គ្រួសារ

    , ,
    រដ្ឋបាល​ខេត្ត​កោះកុង
    28/12/2019