/ / /

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រីចំនួន ០១រូប ចូលរួមពិធីបើកសប្ដាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ប្រព័ន្ធគាំពារសង្គមក្នុងពេលពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព» តាមរយៈប្រព័ន្ធអនឡាញ (ZOOM)

កោះកុង ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រីចំនួន ០១រូប ចូលរួមពិធីបើកសប្ដាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ប្រព័ន្ធគាំពារសង្គមក្នុងពេលពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ ភាពធន់ និងចីរភាព» តាមរយៈប្រព័ន្ធអនឡាញ (ZOOM) នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    30/09/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំលើការផ្ទេរកន្លែងការងាររបស់គ្រូបង្រៀន មន្រ្តីរាជការក្របខ័ណ្ឌ ពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស តាមរយៈការប្រឡងផ្ទៃក្នុងឱ្យមកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមតាមគ្រឹះស្ថានសិក្សាសាធារណៈក្នុងភូមិសាស្រ្តរាធានីភ្នំពេញ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    30/09/2026

    លោក ឈឹម ចិន អភិបាលស្តីទី នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពី “សៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម”

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    01/10/2026

    សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញមកទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា

  • មន្ទីរបរិស្ថាន/
    30/09/2026

    លោក ខឹម ប៊ុនថង នាយកឧទ្យានជាតិជួរភ្នំក្រវាញ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្សចំនួន ០៣រូប បានសហការជាមួយអាជ្ញាធរស្រុកថ្មបាំង រៀបចំប្រារព្ធទិវាសំអាតពិភពលោក (World Cleanup Day)

  • រដ្ឋបាលស្រុកថ្មបាំង/
    30/09/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ អញ្ជើញចូលរួមកម្មពិធីសូត្រមន្ដ កាន់បិណ្ឌវេនទី៤

  • រដ្ឋបាលស្រុកថ្មបាំង/
    30/09/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការផ្ទេរកន្លែងការងាររបស់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស