លោក ចាប វន មេឃុំស្តីទី បានចាត់លោកស្រី ឈឹម ចាន់ឌី សមាជិកក្រុមប្រឹក្សាឃុំ ដឹកនាំក្រុមការងារឃុំ លោកប្រធានសហគមន៍សាទឃុំព្រែកខ្សាច់ លោកនាយក នាយករង អនុវិទ្យាល័យព្រែកខ្សាច់ លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាព្រែកខ្សាច់ ដើម្បីធ្វើយុទ្ធនាការ សំអាតបរិស្ថាន ដោយចាប់ពីក្លោងទ្វារវត្ត គិរីមរកត(ហៅវត្តព្រែកខ្សាច់)និងក្នុងទីធ្លារវត្ត ហើយតាមដងផ្លូវចុះមកជុំវិញទីធ្លាយសាលាឃុំ និងតាមដងផ្លូវខាងមុខផ្ទះប្រជាពលរដ្ឋ និងតាមដងផ្លូវសាធារណៈ អ្នកចូលរួមសរុប ៤៣ នាក់ ស្រី ២៩នាក់ ស្ថិតនៅក្នុង ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ។
ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦






