/ / /

លោក ទៀ សុរៈឆ័យ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ ជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ) ក្នុងពិធីផ្សព្វផ្សាយបព្រាបការយល់ដឹងអំពី “សៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម” ជូនដល់មន្ត្រីរាជការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកោះកុង

លោក ទៀ សុរៈឆ័យ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ ជាតិប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ) ក្នុងពិធីផ្សព្វផ្សាយបព្រាបការយល់ដឹងអំពី “សៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម” ជូនដល់មន្ត្រីរាជការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកោះកុង។

លោកអភិបាលខេត្តស្តីទី បានលើកឡើងថា ថ្ងៃនេះ គឺជាថ្ងៃមួយពោរពេញដោយក្តីសោមនស្សរីករាយ តាងនាមឱ្យ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ខ្ញុំសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះ វត្តមានរបស់ ឯកឧត្តម ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្ម (ល.គ.ជ.ប.ភ) បានផ្តល់កិត្តិយសអញ្ជើញជាអធិបតី ផ្សព្វផ្សាយបញ្ញាបការយល់ដឹងអំពី “សៀវភៅជាតិប្រឆាំងភេរវកម្ម” នៅខេត្តកោះកុង នាពេលដ៏មានសារៈសំខាន់នេះ។
វត្តមានរបស់ ឯកឧត្តមអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងក្រុមការងារ នាពេលនេះ គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ជាពិសេសការផ្តល់ទំនុកចិត្ត ការគាំទ្រ ការលើកទឹកចិត្ត និងការពង្រឹងការអនុវត្តការងារឱ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ តាមរយៈការចែករំលែកនូវ ចំណេះដឹងថ្មីៗ និងជំនាញបន្ថែម ដែលជាឱកាសដ៏ល្អរបស់មន្ត្រីរាជការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងគោលនយោបាយ របស់រាជរដ្ឋាភិបាល។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម អនុប្រធាន ល.គ.ជ.ប.ភ ដែលបានផ្តល់កិត្តិយស និងបានដឹកនាំក្រុមការងារជំនាញមកបំពេញបេសកកម្មនៅខេត្តកោះកុង ក្នុងគោលបំណង ផ្សព្វផ្សាយបញ្ជាបការយល់ដឹងអំពី “សៀវភៅជាតិប្រឆាំងភេរវកម្ម”។ ខ្ញុំក៏សូមថ្លែងអំណរគុណលោក លោកស្រីជាថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ ដែលបានញ៉ាំងឱ្យអង្គពិធីប្រព្រឹត្តទៅប្រកបដោយភាពឱឡារិក។
បច្ចុប្បន្ន រដ្ឋបាលខេត្ត កម្លាំងមានសមត្ថកិច្ច មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានសហការគ្នាយ៉ាងជិតស្និទ្ធ អនុវត្តនូវគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” យ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ដោយមិនផ្អែកតែលើការបង្ក្រាបបទល្មើសប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្អែកលើការបង្ការ និងការចូលរួមពីប្រជាពលរដ្ឋដែលមិនអាចខ្វះបាន។ ការផ្សព្វផ្សាយអំពីគោលនយោបាយជាតិឱ្យកាន់តែទូលំទូលាយ និងកៀរគរឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ គឺយើងអាចអនុវត្តកាន់តែមានប្រសិទ្ធភាព ស្របតាមឆន្ទៈ និងការប្តេជ្ញា ចិត្តរបស់ថ្នាក់ដឹកនាំ ក្នុងការលើកកម្ពស់សុខសុវត្ថិភាពសង្គម អនាម័យបរិស្ថាន សុខុមាលភាព ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទប់ស្កាត់គ្រោះមហន្តរាយ គ្រោះថ្នាក់ចរាចរណ៍ ការឆ្លងរីករាលដាលនៃជំងឺកាចសាហាវ, ការទប់ស្កាត់ បង្ក្រាបការលួច ឆក់ ប្លន់, ក្នុងទំនើង, បទល្មើសជួញដូរមនុស្ស, បទល្មើសគ្រឿងញៀន, បទល្មើសឆ្លងដែន, បទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ, ជាពិសេស ប្តេជ្ញាការពារពីការឈ្លានពានដែនអធិបតីភាពកម្ពុជា ពីសំណាក់ប្រទេសជិតខាង ព្រមទាំងទប់ស្កាត់ បង្ក្រាបនូវរាល់ការញុះញង់អុចអាល បន្លំបំភ្លៃ ព័ត៌មាន និងបំបែកបំបាក់សាមគ្គភាពផ្ទៃក្នុងកម្ពុជា ពីពួកអគតិមួយចំនួន៕
ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    30/09/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានដឹកនាំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ លោកនាយកសាលា នៃអនុវិទ្យាល័យថ្មដូនពៅ លោកមេភូមិ អនុភូមិ សមាជិកភូមិ នៃឃុំថ្មដូនពៅ សិស្សានុសិស្ស នៃអនុវិទ្យាល័យថ្មដូនពៅ និងប្រជាពលរដ្ឋក្នុងឃុំ ដើររើសសំរាម និងសម្អាតអនាម័យនៅតាមទីសាធារណៈ ក៏ដូចជាចូលរួមសម្អាតអនាម័យបរិស្ថាន ក្នុងទិវាសម្អាតពិភពលោកលើកទី៩ (9th world cleanup day) ក្រោមប្រធានបទ ៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ

  • រដ្ឋបាលស្រុកថ្មបាំង/
    30/09/2026

    លោក​ ម៉ែន ឧត្តម ជំទប់ទី១ បានទទួលពាក្យភ្នាក់ងារសង្កេតការណ៍គណបក្ស សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅសាលាឃុំថ្មដូនពៅ

  • រដ្ឋបាលស្រុកថ្មបាំង/
    30/09/2026

    លោក ផាន់ ផេង សមាជិកក្រុមប្រឹក្សាឃុំជីផាត បានអញ្ជើញចុលរួមចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបញ្ញាបការយល់ដឹងអំពី «សៀវភៅជាតិប្រឆាំងភេរវកម្ម» ជូនមន្ត្រីរាជការថ្នាក់ក្រោមជាតិ នៅសាលមហោស្រពខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    30/09/2026

    លោក វ៉ាន់ សុផុន ជំទប់ទី១ឃុំជីផាត បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំជីផាត សហគាមន៍អេកូទេសចរណ៍ជីផាត មណ្ឌលសុខភាពឃុំជីផាត ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត លោកគ្រូ អ្នកគ្រូ ក្រុមកាកក្របាទក្រហម ក្រុម ស ស យ ក បានចុះសម្អាតបរិស្ថានតាមទីសាធារណ: តាមដងផ្លូវ ក្នុងឱកាសអបអរសាទរទិវាសម្អាតបរិស្ថានពិភពលោក លើកទី៩ ឆ្នាំ២០២៦ នាក់ចូលរួមសរុប ៣៨ នាក់ ស្រី ១៥ នាក់។

  • រដ្ឋបាលស្រុកស្រែអំបិល/
    30/09/2026

    រដ្ឋបាលឃុំបឹងព្រាវ បានរៀបចំសម្អាតអនាម័យបរិស្ថានតាមដងផ្លូវសាធារណៈ

  • រដ្ឋបាលស្រុកស្រែអំបិល/
    30/09/2026

    រដ្ឋបាលឃុំជ្រោយស្វាយ បានរៀបចំសម្អាតអនាម័យបរិស្ថានតាមដងផ្លូវសាធារណៈ