ពង្រឹងសមត្ថភាពសហគមន៍ ដើម្បីលើកកម្ពស់គុណភាពសេវាទេសចរណ៍នៅមូលដ្ឋាន!
នៅថ្ងៃទី ២២–២៤ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តកោះកុង បានសហការជាមួយ កម្មវិធីអភិវឌ្ឍន៍ជំនាញអង្គការស្វីសខន់ថាក់ (HoKa) រៀបចំវគ្គបណ្ដុះបណ្ដាលលើ ជំនាញមគ្គុទេសក៍ទេសចរណ៍ ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពដល់សមាជិក សហគមន៍ការពារធម្មជាតិកណ្ដោល។
ការបណ្ដុះបណ្ដាលនេះ រួមចំណែកដល់ការលើកកម្ពស់គុណភាពការផ្តល់សេវាទេសចរណ៍ ការផ្សព្វផ្សាយសក្តានុពលធម្មជាតិ និងវប្បធម៌មូលដ្ឋាន ព្រមទាំងជំរុញការចូលរួមរបស់សហគមន៍ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។ រួមគ្នាពង្រឹងសមត្ថភាព សហគមន៍រឹងមាំ ទេសចរណ៍កាន់តែមានគុណភាព និងចីរភាព!















