លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាពលើកទី៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ដោយក្នុងកិច្ចប្រជុំសម្រេចបានលទ្ធផលដូចខាងក្រោម :
-អនុម័តលើករបៀបវារ:កិច្ចប្រជុំ
-អនុម័តលើសេចក្តីព្រាងរបាយការណ៍ នៃកិច្ចប្រជុំលើកទី១
-អនុម័តលើសេចក្តីព្រាងជំហរកម្ពុជា សម្រាប់សន្និសិទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣១
-អនុម័តស្តីពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវចម្រុះNBSAP។
ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦






