ខេត្តកោះកុង ៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមន្រ្តីនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២០ តាមរយៈកម្មវិធីវីដេអូ Conference “BlueJeans”។ កិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយស្ថិតក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានការចូលរួមពីរដ្ឋបាលរាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់៕