/ / /

រដ្ឋបាលឃុំព្រែកខ្សាច់ បានឧបត្ថម្ភដល់​គ្រួសារ លោកយាយ ឈូក ខុន ដែលជាជនចាស់ជរានៅក្នុងភូមិ ព្រែកខ្សាច់

រដ្ឋបាលឃុំព្រែកខ្សាច់

========================
លោក ចាប វន ជទប់ទី១ឃុំ ​បាន​ដឹកនាំលោក​លោក ស្រី ឈឹម ចាន់ឌី សមាជិកក្រុមប្រឹក្សាឃុំ​ លោក ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ ​និងក្រុមការងារឃុំ​ ​ប្រធានសហគមន៍នេសាទឃុំព្រែកខ្សាច់ ​ដើម្បី​យក ​គ្រឿងឧបភោគបរិភោគមានដូចជា​ ​អង្ករ ២៥ គីឡូក្រាម​ ទឹកត្រីទឹកស៊ីអ៊ីវ ស្កស ប៊ីចេង ខ្ទឹមស ជាដើម និងថវិកាសេវាសង្គម​ ​របស់រដ្ឋបាលឃុំ​
ចំនួន ១០០,​០០០ រៀល ( មួយរយពាន់រៀលគត់ ) ​ក្នុងមួយគ្រួសារ​ ដើម្បីជួយឧបត្ថម្ភដល់​ គ្រួសារ លោក យាយ ឈ្មោះ ឈូក ខុន ដែលជាជនចាស់ជរានៅក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ។
=============
ថ្ងៃ ចន្ទ ១០កើត ខែ ភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    21/09/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ផ្នែករដ្ឋបាល និងគ្រូកម្មសិក្សាមន្ទីរពេទ្យ បានជួបប្រជុំសំណេះសំណាល ផ្ដល់ដំបូន្មានល្អៗ បែងចែកក្រុមចុះធ្វើកម្មសិក្សាតាមផ្នែក និងធ្វើការតម្រង់ទិសដល់ប្អូនៗនិស្សិត​កម្មសិក្សាបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី១ ជំនាន់ទី៣០ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត។

  • រដ្ឋបាលស្រុកគិរីសាគរ/
    21/09/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បាន​ចុះពិនិត្យមើលការជួសជុលផ្លូវ​ ​ពីរបងលោកអ្នកឧកញ៉ាចូលមកក្នុងផ្លូវបំបែកជាបួន ​ផ្ទះលោកស្រីហេង ដៀប

  • ហេង គីមឆន/
    21/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ ព្រះគ្រូ កុម្ភបវរមុនី សន អូន ព្រះលេខាគណគណៈធម្មយុត្តខេត្ត និងព្រះភិក្ខុ ជុន មែក ព្រះគ្រូចៅអធិការវត្តព្រែកខ្សាច់ ដែលនិមន្តមកសម្រាកព្យាបាល រលាក់ពោះ(ពោះវៀនដុះខ្នែង) នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោកស្រី ស៊ន មល្លិកា សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារសង្កាត់ដងទង់ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្ដីលើកទី៤ ឆ្នាំ២០២៥-២០៣០» តាមប្រព័ន្ធ(Zoom Meeting)

  • រដ្ឋបាលស្រុកបូទុមសាគរ/
    21/09/2026

    លោក ពេជ្រ សិលា  អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីក្រោមឪវាទដើម្បីចុះពិនិត្យនិងពង្រឹងការងារមួយចំនួយនៅ សាលាបឋមសិក្សាសម្តេចពិជ័យសេនាទៀបាញ់ថ្មស

  • ហេង គីមឆន/
    21/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីបូជាសព មហាឧបាសិកា ហុង ឡាច ត្រូវជាជីដូនក្មេករបស់ អ្នកអង្គម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស