លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តកោះកុង ដឹកនាំក្រុមការងារ អញ្ជេីញចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោក អ៊ូច ម៉ុន ជាសមាជិក អ.ន.ក. មានទីលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ។
ក្នុងឱកាសនោះដែល លោកជំទាវអភិបាលខេត្ត បានពាំនាំអំណោយ អង្ករ និងគ្រឿងឧបភោគ បរិភោពមួយចំនួន ព្រមទាំងថវិកាបេឡាមរណសង្គ្រោះ ជូនដល់ក្រុមគ្រួសារ នៃសពផងដែរ។
ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
















