រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) នៅថ្នាក់ស្រុក

ស្រុកកោះកុង៖ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨:៤០ នាទីព្រឹក រដ្ឋបាលស្រុកកោះកុង បានបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) នៅថ្នាក់ស្រុក ក្រោមអធិបតីភាព :

១.លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង

២.ឯកឧត្ដម អៀក វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង

សមាសភាពចូលរួមមាន: អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក ក្រុមការងារមន្ទីរផែនការ ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព ចំណុះសាលាស្រុក មេឃុំ ជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំទាំង៤ សរុបចំនួន ៣៧នាក់ ស្រី ០៧នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។*គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីផ្សព្វផ្សាយការដេញថ្លៃគំរោងអភិវឌ្ឍន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) របស់រដ្ឋបាលស្រុក នឹងរដ្ឋបាលឃុំ និងសមិទ្ធផលដែលធ្វើសម្រេចបានកន្លងមក។

អត្ថបទ៖ ឃិន វិសាល

អត្ថបទទាក់ទង