លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើការអប់រំ និងផ្សព្វផ្សាយអំពីវិធានការការពារ និងបង្ការជំងឺគ្រុនឈាម ព្រមទាំងណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើការថែរក្សាអនាម័យ សម្អាតបរិស្ថានជុំវិញលំនៅឋាន និងលុបបំបាត់ប្រភពទឹកដក់ ដែលជាកន្លែងអាចឱ្យមូសខ្លាពង និងកើតមានដង្កូវមូស ដើម្បីរួមចំណែកកាត់បន្ថយការចម្លង និងការរីករាលដាលនៃជំងឺគ្រុនឈាមនៅក្នុងសហគមន៍ ដោយមានការចូលរួមពី លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ អង្គភាពពាក់ព័ន្ធ លោកមេឃុំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ព្រមទាំងយុវជនសហភាពសហព័ន្ធកម្ពុជាស្រុក និងយុវជន កាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល ដែលប្រព្រឹត្តទៅនៅសាលាបុណ្យភូមិស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។





















