/ / /

វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជារបស់មន្ទីរទេសចរណ៍

មន្ទីរទេសចរណ៍ខេត្តកោះកុង សហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការស្វីសខន់ថាក់ (Swisscontact) បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) លើជំនាញ ឆុងកាហ្វេ (Barista ) ដែលមានរយ:ពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសហគមន៍នេសាទតំបន់ជ្រោយស្វាយ ក្នុងនោះមានសិក្ខាកាមសរុបចំនួន ១៦ នាក់ (ស្រី ១៦ នាក់) ក្រោមអធិបតីភាពលោក សេត រ៉ាស៊ូ អនុប្រធានមន្ទីរទេសចរណ៍ លោក ឆែម នុំ ជំទប់ទី២ឃុំជ្រោយស្វាយ និងលោកស្រី នង លឹមហ៊ាង ប្រធានសហគមន៍នេសាទតំបន់ជ្រោយស្វាយ ។

កម្មវិធីសិក្សាបានផ្តោតសំខាន់លើទ្រឹស្តីចំនួន ៦ ម៉ូឌុល មានដូចជា៖
១. ប្រវត្តិកាហ្វេ
២. ការងារខ្ញុំជាបារីស្ដា
៣. ប្រភេទគ្រាប់កាហ្វេ
៤. ដំណើរការនៃការធ្វើកាហ្វេ
៥. បញ្ជីរាយឈ្មោះកាហ្វេ
៦. ការប្រើប្រាស់ម៉ាស៊ីននិងឧបករណ៍ឆុងកាហ្វេ
៧.ការថែទាំម៉ាស៊ីននិងឧបករណ៍ឆុងកាហ្វេ
៨.ដំណើរការនៃការបើក/បិទហាងកាហ្វេ
៩.អនុវត្តន៍ការឆុងកាហ្វេ

បច្ចេកទេសគន្លឹះក្នុងផ្នែកឆុងកាហ្វេ រួមមាន៖
១. វិធីសាស្ត្រប្រមូលផលគ្រប់កាហ្វេ ដោយដៃ និងដោយម៉ាស៊ីន
២. ការប្រើប្រាស់ឧបករណ៍ សម្ភារៈក្នុងផ្នេកឆុងកាហ្វេ
៣. ការទុកដាក់គ្រាប់កាហ្វេ
៤. វិធីសាស្ដ្រក្នុងកាឆុងកាហ្វេ
៣. សិល្បៈនៃការស្ទីមទឹកដោះគោ
៤. សិល្បៈនៃការចាក់រូបភាពនៅក្នុងពែងកាហ្វេ
៦. អនាម័យ និងសុវត្ថិភាពនៅលើតុភ្ញៀវ
៧. ការគិតគូរពីបរិស្ថាន (ការកាត់បន្ថយប្លាស្ទិក និងការគ្រប់គ្រងកាកសំណល់)

នៅក្នុងវគ្គអនុវត្តផ្ទាល់ សិក្ខាកាមបានសិក្សារៀនសូត្រពីរបៀបឆុងកាហ្វេ ជាច្រើនដូចជា៖
១. រៀនពីវិធីឆុងកាហ្វេអេសប្រេសូ
២. រៀនពីវីធីរៀបចំទឹកដោះគោ
៣. រៀនពីវិធីធ្វើកាហ្វេឡាទេក្ដៅ និងឡាតេទឹកកក
៤. រៀនពីវិធីធ្វើកាហ្វេអាមេរិកាណូក្ដៅ និងអាមេរិកាណូទឹកកក

អត្ថបទផ្សេងទៀត

  • មន្ទីរទេសចរណ៍/
    15/09/2026

    វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជារបស់មន្ទីរទេសចរណ៍

  • រដ្ឋបាលស្រុកថ្មបាំង/
    15/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន បើកវេទិកាសាធារណៈ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងចុះផ្តល់សៀវភៅស្នាក់នៅ(ក២) ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ

  • ហេង គីមឆន/
    15/09/2026

    សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារកសាងផែនការគាំពារ និងអភិវឌ្ឍន៍កុមារតូច

  • ហេង គីមឆន/
    15/09/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

  • ហេង គីមឆន/
    15/09/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី២ ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ថ្នាក់ក្រោមជាតិសម្រាប់ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    15/09/2026

    លោកស្រី យើ យ៉ារ៉ា អ្នកទទួលបន្ទុគ.ក.ន.គឃុំឫស្សីជ្រុំ បានចុះសួរសុខទុក្ខស្ត្រីទើបសម្រាលកូនចំនួន២រូប១/ឈ្មោះ ហៀត បូរ៉ា នៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ២/ឈ្មោះ ភឿន រស្មី នៅភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។