ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
ក្រៅពីការថែទាំ ព្យាបាល ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង តែងតែអនុវត្តការអប់រំសុខភាពជាប្រចាំដល់អ្នកជំងឺ ឬអ្នកកំដរ ទាំងនៅក្នុងមន្ទីរពេទ្យ និងប្រជាជនតាមសហគមន៍ ដើម្បីឱ្យគាត់យល់ដឹងអំពីការបង្ការជំងឺ កាថែទាំសុខភាពបឋម ការឆាប់មកទទួលសេវាថែទាំ ព្យាបាលបានទាន់ពេលវេលា និងការយល់ដឹងពីការទុកដាក់សំណល់ បរិស្ថាន អនាម័យ ជាពិសេសក្នុងគោលបំណងឱ្យប្រជាជនយេីងមានសុខភាពល្អទាំងអស់គ្នា ( Healthy People ) ។






