ដោយមានការចាត់តាំងពីលោកប្រធានមន្ទីរ លោក កង កុសល ប្រធានការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យ លោក កែវ សុភ័ក្ត្រ ប្រធានការិយាល័យព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម និងលោកស្រី ផស ស្រស់ មន្ត្រីការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ បានចូលរួមសម្របសម្រួលនិងដឹកនាំការបោះឆ្នោតជ្រេីសរេីសបេក្ខភាព អាចារ្យ និងគណៈកម្មការវត្តគិរីតេជោ ហៅវត្តកូនកុក ស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ។
ក្នុងឱកាសនោះក៏មានការនិមន្តនុងអញ្ជេីញចូលរួមពី÷
១-ព្រះភិក្ខុ បៀន សុខទៀង ព្រះលេខាធិការគណ តំណាងព្រះមេគណ
២-ព្រះគ្រូវិជិតមេធា គង់ វាសនា ព្រះគ្រូអនុគណស្រុកគិរីសាគរ
៣-លោកស្រី តាំង សុភ័ក្ត្រធីតា អភិបាលរងនៃគណៈអភិបាលស្រុុកគិរីសាគរ តំណាងលោកអភិបាលស្រុុក និងសហការី ព្រមទាំងតំណាងលោកមេឃុំភ្ញីមាស និងកោះស្តេច ។
៤-ពុទ្ធបរិស័ទចំណុះជេីងវត្ត សរុបចំនួន៧០អង្គ/នាក់ ។
ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល
September 11, 2026



















