លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការជំរុញការចុះបញ្ជីដីធ្លីឱ្យបានបង្ហើយក្នុងភូមិសាស្ត្រខេត្តកោះកុង» ក្រោមការដឹកនាំរបស់ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត សរុបចំនួន ៣៧នាក់ (ស្រី ២នាក់)។
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦




