លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានដឹកនាំលោក អេង ឡេងស៊ន់ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ឡោះ មាន អនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង។
…………………….
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦






