លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំ លោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ ចូលរួមជាមួយក្រុមការងារចុះពិនិត្យជាក់ស្តែងទីតាំងស្នើសុំកែសម្រួលផ្ទៃដី ១កន្លែង ទំហំ ១៦០ ហិកតា ដើម្បីប្រើប្រាស់ការរៀបចំការដ្ឋានសាងសង់វារីអគ្គិសនីសាលាមុនថុន របស់ក្រុមហ៊ុន ផៅវ័រ ឃ្លីន អេនើជី ឯ.ក ស្ថិតក្នុងភូមិសាស្ត្រភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
តាតៃក្រោម ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦




