នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សៀង ថន មេឃុំថ្មដូនពៅ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចូលរួម ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសណ្ឋាគារ៉េស៊ីដង់ សុខាភ្នំពេញ និងលោក ម៉ែន ឧត្តម ជំទប់ទី១ លោកស្រីឆេង ឡូត ជំទប់ទី២ លោកស្រី មៀច ប៉ីញ សមាជិកក្រុមប្រឹក្សាឃុំ ក៏បានអញ្ជើញចូលរួមពិធីបើកសន្និបាតនេះដែរ តាមរយៈប្រព័ន្ធអនឡាញ(Zoom) ស្ថិតក្រោមអធិបតីភាពលោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង ។







