ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បុរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី អ៊ី នារីនេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង ជាគណៈអធិបតី និងថ្នាក់ដឹកនាំមួយចំនួនទៀត ព្រមទាំងមានវត្តមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពមួយចំនួនទៀតអញ្ជើញចូលចូលរួមអបអសាទរផងដែរ។
















