លោកស្រីវេជ្ជបណ្ឌិត ឡាយ ហ៊ុយលាង អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ លោកស្រីវេជ្ជបណ្ឌិត ថា សុខលាង ប្រធានកម្មវិធីគាំពារមាតា និងទារកខេត្ត ️បានអញ្ជើញចូលរួម ទិវាសល្យសាស្រ្ត សម្ភព និងរោគស្ត្រី លើកទី៤ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្រោមប្រធានបទ៖ «រួមគ្នាបង្កើនគុណភាពសេវាព្យាបាល ថែទាំ និងសង្គ្រោះមាតា និងទារក»
🔹️គោលបំណង ៖
ក. ចែករំលែកបទពិសោធន៍ក្នុងការថែទាំ ព្យាបាល និងសង្គ្រោះមាតា និងទារក ដើម្បីកាត់បន្ថយហានិភ័យ និងអត្រាមរណភាពដែលអាចបង្ការបាន។
ខ. បង្ហាញរបកគំហើញថ្មីៗនៃការព្យាបាល ដើម្បីបង្កើនគុណភាពនៃការផ្តល់សេវាសុខភាព។
គ. លើកកម្ពស់ការអនុវត្តការថែទាំ ព្យាបាល និងគាំពារសុខភាពមាតា និងទារកប្រកបដោយសុវត្ថិភាព។
ធ្វើនៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក
ថ្ងៃពុធ ៥រោច ដល់ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៦
️




