/ / / /

ឆាយយោង នៅតំបន់ស្ទឹងអារ៉ែង

ទឹកជ្រោះឆាយយោងជាទឹកជ្រោះធម្មជាតិដ៏ធំស្រស់ប្រណិតមួយដែលស្ថិតនៅក្នុងព្រៃនៃទឹកដីអារ៉ែងដែលមានចំងាយផ្លូវប្រមាណជិត២០គីឡូម៉ែតពីសហគមន៍អារ៉ែង។
​នេះជាបទពិសោធន៍លើកទីមួយសំរាប់ពួកយើងដែលធ្វើរដំណើរដោយថ្មើជើងដែលមានចំងាយផ្លូវដ៏វែងឆ្ងាយមានទាំងជិះទូក​​​​ឆ្លងស្ទឹង​លុយទឹកលុយភក់ លូនក្រាបក្រោមព្រៃឬស្សីនឹងដើមឈើរលំ​​​ថែមទាំងមុសជាច្រើនខាំពួកយើងជាពិសេសមានទាំងសត្វទាកជាច្រើនតាមទាមជើង។​​​​តែអ្វីដែលសំខាន់ដើម្បីបានឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលទាំងអស់នេះពួកយើងខំជំនះគ្រប់ឧបសគ្គប្រឹងដើរទៅមុខឥតឈប់ជាលទ្ធផលយើងមកដល់គោលដៅដែលមានរយះពេល៨ម៉ោងក្នុងចំងាយ១៥គីឡូម៉ែតកានឿយហត់ទាំងអស់បានរលាយសាយមួយរំពេចពេលដែលពួកយើងឈានជើងមកដល់មាត់ជ្រោះមួយដែលមានទឹកធ្លាក់ដ៏ធំដែលមានកំពស់ប្រមាណជាង៣០ម៉ែតសំលេងទឹកជ្រោះលឺសូរងំៗលាយឡំជាមួយខ្យល់ត្រជាក់បក់មកត្រសៀកៗហាក់បីដូចជាឋានសួគ៏ក្រោមមេឃដែលមានទេសភាពស្រស់ត្រកាលគយគន់មិនជិនណាយ។
នេះជាបទពិសោធន៍ដ៏មាននយ័នឹងមិនអាចបំភ្លេចបានពួកយើងនឹងបន្តដំណើរស្វែងរកតំបន់ធម្មជាតីដែលមានទេសភាពស្អាត់ៗមកផ្សព្វផ្សាយចែកជូនអ្នកដែលមិនបានទៅដល់អោយបានស្គាល់៕
ប្រភព FB Chamnab Hout os Santhy II

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/12/2025

    ទិដ្ឋភាព សួនច្បារ ជាប់របងសាលាបថមសិក្សាទីរួមខេត្ត នឹងត្រូវបានកែលម្អឱ្យកាន់តែមានសោភ័ណភាព និងមានភាពទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកោះកុង ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    08/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ថានភាព នៅទីស្នាក់ការច្រកទ្វារអន្តរជាតិចាំយាម

  • ហេង គីមឆន/
    08/12/2025

    លោកវរសេនីយ៍ឯក មាស សុន មេបញ្ជាការរង និងជានាយសេនាធិការ បានដឹកនាំប្រជុំសប្ដាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៥ និងដាក់ផែនការការងារសប្ដាហ៍បន្ត

  • ហេង គីមឆន/
    08/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបសម្តែងការគួរសម ពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងវិស័យផ្សេងៗ ជាមួយក្រុមការងារការិយាល័យកុងស៊ុល នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅខេត្តព្រះសីហនុ

  • ហេង គីមឆន/
    08/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីដាក់ប្រកាសឱ្យប្រើប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងផ្សព្វផ្សាយចរាចរអន្តរក្រសួងស្ដីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យ បរិស្ថាន នៃមូលនិធិក្រុង ស្រុក ឃុំ សង្កាត់

  • រដ្ឋបាលស្រុកស្រែអំបិល/
    08/12/2025

    លោក ប្រាក់ គា អភិបាលរង តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមសិក្ខាសាលា ស្តីពីបដិសណ្ឋារកិច្ច និងសុវត្ថិភាពដឹកជញ្ជូនភ្ញៀវទេសចរ ដល់សហគមន៍នេសាទ អាជីវករទូកដឹកភ្ញៀវទេសចរឃុំជ្រោយស្វាយ ដែលប្រព្រឹត្តទៅនៅសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ