លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំ :
១.ត្រួតពិនិត្យការសរសេរតួនាទីភារកិច្ចអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។
២.វាយតម្លៃជ្រើសរើសអង្គភាព និងបុគ្គលដែលមានស្នាដៃក្នុងចលនាប្រឡងប្រណាំងឆ្នាំ២០២៦ ដើម្បីស្នើសូមរូបភាពសរសើរ។
សមាសភាពចូលរួមមាន: លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង ទទួលការងារកសាងកម្លាំង ប្រធានមន្ទីរ (មេបញ្ជាការមូលដ្ឋានក្រុង ស្រុក)ប្រជុំផ្ទាល់តាមប្រព័ន្ធzoom និងនាយការិយាល័យពាក់ព័ន្ធ(នាយទាហាន)។
ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦








