លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២៦- ២០៣៦។
អង្គសិក្ខាសាលាមានគោលបំណងដូចខាងក្រោម :
១-ពង្រឹងភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា។
២-ជំរុញកំណើនទេសចរណ៍ប្រកបដោយចិរភាព។
៣-ប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ស្អាត បៃតង។
៤-ពង្រឹងអត្តសញ្ញាណ «ភាពជាខ្មែរផ្សាភ្ជាប់និងវិស័យទេសចរណ៍»និង«ទេសចរណ៍ផ្សាភ្ជាប់នឹងប្រវត្តិសាស្ត្រ និងទឹកដី»។
៥-អភិវឌ្ឍទេសចរណ៍ប្រកបដោយតុល្យភាព និងជាវិស័យនាំមុខ(ក្បាលម៉ាស៊ីន) ជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា។
៦-អភិវឌ្ឍសេដ្ឋកុច្ច-សង្គម និងបែងចែកចំណូលប្រកបដោយសមធម៌ ចិរភាព និងបរិយាបន្ន។
ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦











