រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង ដឹកនាំក្រុមការងារស្រុកចុះសិក្សាស្រាវជ្រាវពីប្រវត្តិសាស្រ្តនៃ តំបន់ទេសចរ ភ្នំរូង

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារស្រុក ចុះជួបសំណេះសំណាលជាមួយលោកតា ឃោន ឆាន់ ដែលជាព្រឹទ្ធាចារ្យនៅឃុំត្រពាំងរូង ដើម្បីសិក្សាពីប្រវត្តិសាស្ត្រនៃតំបន់ទេសចរ ភ្នំរូង ដែលជាភ្នំមួយដែលជាអាថ៌កំបាំង និងមានរឿងជាច្រើនដែលយើងមិនទាន់បានដឹងពីភ្នំដ៏ពិសិដ្ឋមួយនេះ អមជាមួយនឹងប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍តាមរយៈតំណាលរឿងនិទានបែបប្រជាប្រិយពីមាត់មួយទៅមាត់មួយនៅក្នុងភូមិ តាមទីតាំងជាក់ស្តែងនៃភ្នំដែលមាន រូងភ្នំមួយដ៏អាថ៌កំបាំង នេះបើតាមចាស់ៗបានតំណាលថា ភ្នំមួយនៅកប់ក្នុងព្រៃស្ងាត់ជ្រងំ ដែលពីមុនមានសុទ្ធតែសត្វខ្លាតូចធំ ខ្លាឃ្មុំ ពស់ និង សត្វព្រៃសាហាវជាដើម ហើយអ្នកភូមិត្រពាំងរូងក៏ធ្លាប់បានឮសំឡេងភ្លេងពិណញទ្យ ល្វើយៗពីម្តុំភ្នំនេះរៀងរាល់ថ្ងៃសីលគួរឱ្យព្រឺក្បាល ដែលគេបាននិយាយទៀតថា ភ្នំ នេះមានអ្នកសច្ចំគង់នៅ និងមានរូងជ្រៅងងឹតស្លុង វាធ្លាប់ជាកន្លែងដ៏ស័ក្តិសិទ្ធិ ដែលអ្នកភូមិក្បែរនេះតែងមករកខ្ចីចានឆ្នាំងទៅធ្វើបុណ្យក្នុងភូមិម្តងៗ ដែលស្ថិតនៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ប្រភព ៖ ហ្វេសប៊ុក Oeng Bert

អត្ថបទទាក់ទង