ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលខេត្ត លោកអភិបាលរងខេត្ត ព្រមទាំងនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ព្រនទាំមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំផ្ដោតទៅលើរបៀបវារៈសំខាន់ៗ :
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៧
២-របាយការណ៍ ស្ដីពីសកម្មភាពរបស់គណៈអភិបាលខេត្តកោះកុង
៣-របាយការណ៍លទ្ធផលការងារប្រចាំខែតុលា របស់គណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
៤-របាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែតុលា និងទិសដៅបន្តរបស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥-ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំត្រីមាសទី៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តកោះកុង
៧-ពិនិត្យ និងអនុម័តលើសេចក្តីសម្រេច ស្ដីពីការបែកចែកតួនាទី និងភារកិច្ច ជូនគណៈអភិបាលខេត្តកោះកុង
៨-ពិនិត្យ និងអនុម័តលើសំណុំឯកសារពាក់ព័ន្ធ និងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង នៅតាមបណ្ដាស្រុក ក្រុង ឆ្នាំ២០២០
៩-ពិនិត្យ និងអនុម័តលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២០
១០-បញ្ហាផ្សេងៗ….៕