លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក បានដឹកនាំ កិច្ចប្រជុំណែនាំពង្រឹងការរៀបចំសំណើគម្រោង ការអនុវត្តនីតិវិធី លទ្ធកម្ម និងការអនុវត្តកិច្ចសន្យាមូនិធិគម្រោងឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធានអនុប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក និងលោកមេឃុំទាំង ០៦ នៃស្រុកស្រែអំបិល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។







