តាមការចាត់ពីពីលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក បានចាត់លោក ទួន ឪទី អភិបាលរងទទួលបន្ទុកការងារដីធ្លី និងសំណង់ ចុះពិនិត្យអាគារផ្ទះល្វែង កំពុងសាងសង់ របស់ម្ចាស់ឈ្មោះ ហ៊ត់ លីហ្សា ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ។ ក្រុមការងារនិងមន្ត្រីជំនាញ បានធ្វើការវាស់វែងសំណង់អាគារជាក់ស្តែងដើម្បីធ្វើការផ្ទៀងផ្ទាត់ និងបានធ្វើការហាមឃាត់ជាបណ្តោះអាស័ន្ន រងចាំការពិនិត្យផ្ទៀងផ្ទាត់ និងកែតម្រូវស្របតាមនីតិវិធី ដែលច្បាប់អនុញ្ញាត ។






