ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឃី វុធ អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានដឹកនាំក្រុមការងារ ចូលរួមសហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្ត (កបប) ក្នុងការចុះត្រួតពិនិត្យគុណភាព និងតម្លៃ ម៉ាស ជែល ព្រមទាំងអាល់កុលលាងដៃសម្លាប់មេរោគ នៅតាមបណ្តាហាងលក់ទំនិញ និងឱសថស្ថានក្នុងក្រុងខេមរភូមិន្ទ ។ ជាលទ្ធផលក្រុមការងារ បានពិនិត្យឃើញថា នៅតាមហាងលក់ទំនិញ និងឱសថស្ថាននានា មានការលក់តម្លើងថ្លៃបន្តិចបន្តួចប៉ុណ្ណោះ ។