ស្រុកកោះកុង ៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ណឹម ភីរម្យ អភិបាលរងស្រុក តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញជាអធិបតី លោក កាយ អួយ សមាជិកក្រុមប្រឹក្សាស្រុកជាគៈណអធិបតី និងលោកស្រី អ៊ុន សុគន្ធីតា នាយករងរដ្ឋបាលសាលាខេត្តជាគណៈអធិបតី ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី ចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍ និងជំងឺអេដស៍ដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ស្រុកកោះកុង នៅសាលាប្រជុំសាលាស្រុកកោះកុង ។
សមាសភាពចូលរួមមាន៖ នាយករងរដ្ឋបាលខេត្ត អនុប្រធានមន្ទីរអប់រំ អធិការរង ប្រធានការិយាល័យ ក្រុមការងារលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ រដ្ឋបាលឃុំទាំង៤ ។





