កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំកញ្ញា ធិញ រចនា មន្ត្រីការិយាល័យ និងមានការចូលរួមសហការជាមួយមន្ត្រីកសិកម្មឃុំត្រពាំងរូង បានចុះពិនិត្យ មើលស្ថានភាពដំណាំស្រូវរបស់កសិករដែលជួបបញ្ហា ដង្កូវបំពង់កាត់ស្លឹក និងដង្កូវមូរស្លឹកលើដំណាំស្រូវចំនួន ០៥គ្រួសារ លើផ្ទៃដី ០៧ ហិកតា នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
ក្នុងនោះមន្ត្រីជំនាញបានផ្ដល់បច្ចេកទេសសមស្រប និងវិធានការទប់ស្កាត់ កម្ចាត់ដង្កូវបំពង់កាត់ស្លឹក និងដង្កូវមូរស្លឹក ពីរបៀបប្រើប្រាស់ថ្នាំកសិកម្មអោយបានត្រឹមត្រូវតាមបច្ចេកទេស និងបានណែនាំឱ្យកសិកររាយការណ៍ ករណីបញ្ហាកើតឡើងដល់មន្ត្រីកសិកម្មឃុំនៅមូលដ្ឋាន ដើម្បីដោះស្រាយទាន់ពេលវេលា។
ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង







