លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន តំណាងលោកឧត្តមសេនីយ៍ទោស្នងការ និងសហការីបានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ផ្តល់ជូន លោកស្រី សៅ សាវី ភរិយាសពលោក ផៃ សែងថង។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រីស្នងការរប បានសម្តែងនូវការអាឡោះអាល័យ និងសោកស្តាយចំពោះការបាត់បង់ស្វាមីដ៍ល្អ ឪពុកជាទីគោរពស្រឡាញ់របស់កូន ចៅ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ។
ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦










