កម្មវិធីជម្រុញការទូទាត់ឌីជីថលKHQR តាមរយៈការដូរប្រាក់រៀលចាស់ ទក់ រហែក ដូរគ្រប់ចំនួនចូលគណនីបាគង ឬគណនីគ្រឹះស្ថាន ។
សាខាធនាគារជាតិនៃកម្ពុជា ខេត្តកោះកុង សូមគោរពជូនដំណឹង អំពី កម្មវិធីប្តូរប្រាក់រៀល ចាស់ ទក់ រហែក តាមរយៈការផ្ទេរចូលគណនីរបស់សាធារណជន ដោយមិនគិតកម្រៃសេវា៖
🗓️ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ (ម៉ោង៨ព្រឹក – ៣រសៀល)
📍ខាងមុខមន្ទីរពាណិជ្ជកម្មខេត្ត ក្រុងខេមរភូមិន្ទ ខេត្តកោះកុង( ស្កេន QR Code ឬចុចលីងដើម្បីមើលទីតាំង https://maps.app.goo.gl/CukbkFavBEmDCk2JA?g_st=)
កម្មវិធីនេះ ក៏មានការចូលរួមសហការពីសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីបើកគណនីជូនបងប្អូន ដោយមិនគិតកម្រៃសេវា និងដោះស្រាយបញ្ហាទាក់ទងការប្រើប្រាស់សេវាធនាគារនិងហិរញ្ញវត្ថុ ផងដែរ។
សូមគោរពអញ្ជើញ សាធារណជន ចូលរួមឱ្យបានច្រើនកុះករ 🙏

