លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត ដឹកនាំក្រុមការងារ បានពាំនាំអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះជាណាចក្រកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះសួរសុខទុក្ខ ដល់គ្រួសារនៃសពជាសមាជិក អ.ន.ក. ដែលបានទទួលមរណភាព កាលពីថ្ងៃទី៥ ខែសីហាឆ្នាំ២០២៦ ដោយរោគគាពាធ ឱ្យចូលរួមគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា និងថែរក្សាសន្តិភាព ជូនជាតិមាតុភូមិ ហេីយក៏បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤ លានរៀល និងអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជអាណាចក្រ កម្ពុជា ជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមានដូចខាងក្រោម :
១/អង្ករចំនួន២បាវធំ ស្មើចំនួន ១០០គីឡូក្រាម មីចំនួន១កេសតូច ទឹកត្រីចំនួន១កេស និងទឹកសុីអុីវចំនួន១កេស។
២/លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ ន ក ខេត្តឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល និងទឹកក្រូចចំនួន ៤ កេសតូច។
ប្រគល់ ជូនដល់គ្រួសារនៃសព ឯកឧត្តម កាយ សំរួម អតីតប្រធានក្រុមប្រឹក្សាខេត្ត កោះកុង និងជាទីប្រឹក្សារាជរដ្ឋាភិបាល កម្ពុជា ជាសមាជិក អ.ន.ក. មានទីលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦






















